ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ជនជាតិ​​ហ៊្វីលីពីន​ជួញដូរ​​​​គ្រឿងញៀន​​ជាង​​៣គីឡូក្រាម​ឆ្លងដែន​ត្រូវ​ចាប់ខ្លួន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រីជនជាតិហ៊្វី​លីពីន​​ស្រស់ស្អាត​​ម្នាក់ត្រូវកម្លាំង​នគរបាលក្រសួង​មហាផ្ទៃ​​ សហការជាមួយព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​​​​​រាជធានី​ភ្នំពេញ​ ធ្វើការ​ឃាត់ខ្លួន​​​កាល​ពីវេលា​ម៉ោង​​​១១​និង​​៣០នាទី​ព្រឹកថ្ងៃទី​​២១ មីនា ២០១១ ​ខណៈ​ស្ត្រី​​នោះ​ចុះពីលើ​យន្តហោះ​​​ដែល​ចូល​សំចត​នៅ​​​ព្រលាន​​​​​​អន្តរជាតិ​ភ្នំពេញ ​​បន្ទាប់​ពី​ឆែក​ឆេរ​​រកឃើញ​​គ្រឿងញៀន​​ប្រភេទ​​មេតំ​ហ្វេ​តាមីន​​ជាង​៣គីឡូក្រាម​ ។​

ប្រភពព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា ​​​កាលពីវេលា​ម៉ោង​ជាង​​១១ព្រឹក​ថ្ងៃទី​​២១ មីនា ​នគរបាល​​ក្រសួង​​មហាផ្ទៃ​​ សហការ​ជាមួយ​មន្ត្រី​តុលា​ការ​​ បានឃាត់ខ្លួន​ស្ត្រីម្នាក់ឈ្មោះ​​​បុក​​ស៊ីឡូ ដេ​យ៉ា​ណា ​អាយុ​២៦​ឆ្នាំ ​ជនជាតិហ្វីលីពីន ​ខណៈ​​​​​ធ្វើដំណើរ​​​តាម​ជើងយន្តហោះ​​ពីឌូបៃ​​-​ម៉ា​ឡេស៊ី​​-​ភ្នំពេញ ។​សមត្ថកិច្ច​​​ឆែកឆេរ​​រក​ឃើញ​​​គ្រឿង​ញៀនប្រភេទ​​មេតំហ្វេតាមីនជាង​​៣គីឡូក្រាម ​​លាក់​ជាប់​​នឹង​ខ្លួន ។ ពុំមានព័ត៌មាន​​ណា​មួយ​បញ្ជាក់​​ថា ស្ត្រីរូប​នោះ​​មានគោលបំណង​​​យក​គ្រឿងញៀន​​ទាំង​នេះ​​ទៅកាន់​ប្រទេស​ណាមួយ​នោះទេ​ ​​ហើយនេះ​​ក៏ជា​លើក​ទី​​១ផងដែរ ​ក្នុង​​រយៈ​ពេល​​៣​ខែ​​​ដើមឆ្នាំ​​២០១១ ដែល​សមត្ថកិច្ច​បង្ក្រាប​​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​​កាត់តាម​​​ព្រលាន​យន្តហោះ​​​​​អន្តរជាតិ​​ភ្នំពេញ គឺ​​ឃាត់ខ្លួន​​ស្រី​​ហ៊្វីលីពីន​​ម្នាក់​នេះ​ឯង​។​

សមត្ថកិច្ច​​ប្រចាំ​ព្រលានយន្តហោះ​​​បាន​​ខ្សឹប​ប្រាប់​ថា ​​ការបង្ក្រាប​​​ការជួញដូរ​គ្រឿង​ញៀន​​នេះ​​គឺ​មាន​កិច្ច​​សហការ​ពីនគរបាល​​​អាំងទែរ​ប៉ូល​​នៅ​ក្រៅ​​ប្រទេស​​​ ទើបក្របួច​​​មិន​ឱ្យខុស​​​មុខសញ្ញា​​​ហើយ​ក៏​ពុំមានការភ្ញាក់​ផ្អើល​ដល់​​​​ភ្ញៀវ​​​ជាតិ និង​អន្តរ​ជាតិ​​​​ដែលធ្វើដំណើរ​​​ក្នុងព្រលាន​យន្តហោះ​​​​នោះទេ។ បច្ចុប្បន្ន​​​​នារី​សង្ស័យ​​ខាងលើ​ត្រូវ​​បានឃុំខ្លួន​​​បណ្តោះអាសន្ន​​នៅក្រសួង​មហាផ្ទៃ​​​ក្រោម​​ការ​​​យាមកាម​​យ៉ា​ង​ប្រុងប្រយ័ត្ន​​​ និង​កសាង​សំណុំ​រឿង​​​បញ្ជូនទៅ​តុលាការ​នៅ​​រសៀល​ថ្ងៃទី​​​២៣ មីនា ​២០១១ ៕