ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ទារក​កើតមក​លឿង​ស្បែក និង​អាការ​មួយ​ចំនួន​គួរ​ប្រយ័ត្ន

6 ឆ្នាំ មុន

ការ​ឡើង​លឿង​លើ​ស្បែក​របស់​ទារក​ទើបនឹង​កើត ដោយសារ​តែ​ឈាម​របស់​គេ​មាន​សារធាតុ Bilirubin (​សារធាតុ​បំពាក់​ពណ៌​ដល់​កោសិកា​គ្រាប់​ឈាមក្រហម​) ច្រើន​ពេក។ ទារក​កើតមក​លឿន​ស្បែក គឺជា​រឿង​ដែល​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​ទារក​កើត​មុន​​គភ៌​៣៨​ស​ប្តា​ហ៍ (​មិន​គ្រប់​ខែ​) ព្រមទាំង​ទារក​បៅដោះ​ម្តាយ​មួយ​ចំនួន​ដែរ…

ការ​ឡើង​លឿង​លើ​ស្បែក​របស់​ទារក​ទើបនឹង​កើត ដោយសារ​តែ​ឈាម​របស់​គេ​មាន​សារធាតុ Bilirubin (​សារធាតុ​បំពាក់​ពណ៌​ដល់​កោសិកា​គ្រាប់​ឈាមក្រហម​) ច្រើន​ពេក។ ទារក​កើតមក​លឿន​ស្បែក គឺជា​រឿង​ដែល​កើត​មាន​ជា​ញឹកញាប់ ជា​ពិសេស​ទារក​កើត​មុន​​គភ៌​៣៨​ស​ប្តា​ហ៍ (​មិន​គ្រប់​ខែ​) ព្រមទាំង​ទារក​បៅដោះ​ម្តាយ​មួយ​ចំនួន​ដែរ ។ រឿង​នេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ​ថ្លើម​របស់​គេ​មិន​ទាន់​ធំ​គ្រប់គ្រាន់​ក្នុង​ការ​បំបាត់ Bilirubin ពី​ក្នុង​ចរន្តឈាម ។

មន្ទីរពេទ្យ​ភាគច្រើន​មាន​គោល​ការ​មួយ​ក្នុង​ការ​ពិនិត្យ​លើ​ទារក​ដែល​ចេញ​លឿង​សិន​មុន​​ពេល​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ ។ ទារក​អាច​នឹង​ត្រូវ​ពិនិត្យ​រក​មើល​បញ្ហា​លឿង​ស្បែក​នៅ​ចន្លោះ​ពី​៣​ទៅ​៧​ថ្ងៃក្រោយ​សម្រាល​រួច ព្រោះ​វា​ជា​ពេលវេលា​ដែល​កម្រិត Bilirubin ឡើង​​ខ្ពស់​បំផុត ។ នៅ​ពេល​ទារក​ចេញ​ទៅ​ផ្ទះ​មុន​៧២​ម៉ោង ក៏​ត្រូវ​តែ​មក​តាមដាន​សុខ​ភាព​​នៅ​រយៈពេល​២​ថ្ងៃក្រោយ​ទៀត​ដែរ ។

ខាងក្រោម​នេះ គឺជា​អាការ​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា ការ​លឿង​ស្បែក​របស់​ទារក អាច​​នឹង​មាន​ផលវិបាក​ច្រើន ហើយ​ក៏​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ដែរ​៖
•​ស្បែក​ទារក​កាន់តែ លឿង​ទៅ​ៗ
•​ស្បែក​ពោះ ដៃ ឬ​ជើង ទៅ​ជា​លឿង​ដែរ
•​ផ្នែក ស​ៗ​របស់​ភ្នែក​ទៅ​ជា​លឿង
•​គេ​ស្រាប់តែ​ឈឺ ឬ​ពិបាក​នឹង​ភ្ញាក់​ពី​គេង
•​ទារក​មិន​ឡើង​ទម្ងន់ ឬ​បៅ​មិន​បាន
•​ទារក​យំ​ខ្លាំង
•​កើតជា​អាកា​រៈ​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​បារម្ភ
•​ភាព​លឿង​របស់​ស្បែក​យូរ​ជាង​៣
ស​ប្តា​ហ៍ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ