ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេថា មេរោគ​​ធ្លាក់​ពីលើ​មេឃ​ ពិត​អត់!

5 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹង​ថា បើសិនជា​អ្នក​មិន​បារម្ភ​អំពី​មេរោគ​នៅ​ជុំវិញ​ខ្លួន​ទៀត យក​ល្អ​គួរតែ​ដឹង​ថា វីរុស និង​បាក់តេរី​កំពុង​តែ​ធ្លាក់​មក​លើ​ក្បាល​របស់​អ្នក​ច្រើន​ណាស់ ។ អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា មាន​ចំនួន​មេរោគ​ដ៏​ច្រើន និង​សឹងតែ​ទាំង​អស់​​​ដែល​កំពុង​តែ​មាន​ចរាចរ​នៅ​ជុំវិញ​ខ្លួន​យើង​នោះ ក៏​ធ្លាក់​ចេញពី​លើក​មេឃ​ផង​ដែរ…

ការ​ស្រាវជ្រាវ​ថ្មី​បាន​ឲ្យ​ដឹង​ថា បើសិនជា​អ្នក​មិន​បារម្ភ​អំពី​មេរោគ​នៅ​ជុំវិញ​ខ្លួន​ទៀត យក​ល្អ​គួរតែ​ដឹង​ថា វីរុស និង​បាក់តេរី​កំពុង​តែ​ធ្លាក់​មក​លើ​ក្បាល​របស់​អ្នក​ច្រើន​ណាស់ ។

អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា មាន​ចំនួន​មេរោគ​ដ៏​ច្រើន និង​សឹងតែ​ទាំង​អស់​​​ដែល​កំពុង​តែ​មាន​ចរាចរ​នៅ​ជុំវិញ​ខ្លួន​យើង​នោះ ក៏​ធ្លាក់​ចេញពី​លើក​មេឃ​ផង​ដែរ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វីរុស​ដែល​ចុះ​មក​ប៉ះ​ខ្លួន​អ្នក ប្រហែលជា​អាច​ធ្វើ​ដំណើរ​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ​ថែម​ទៀត​ផង ។

មេរោគ​ត្រូវ​បាន​ប្រមូលផ្តុំ​នៅ​ក្នុង​ធូលី​ដី និង​ការ​សាចទឹក​សមុទ្រ​ក្នុង​តំបន់​មួយ​ឈ្មោះ​ថា តំបន់​ដែល​មាន​បរិយាកាស​ទាប ដែល​វា​ស្ថិត​នៅ​លើ​ប្រព័ន្ធ​អាកាសធាតុ ប៉ុន្តែ​នៅ​ក្រោម​កម្ពស់​ដែល​យន្តហោះ Jets Fly ហោះ​បាន ។ ស្ថិត​ក្នុង​បរិយាកាស​បែប​នេះ វីរុស និង​បាក់តេរី​អាច​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូ​មុន​ពេល​វា​ធ្លាក់​មក​ដល់​ដី ។

អ្នក​ស្រាវជ្រាវ​ឈ្មោះ​ថា Curtis Suttle អ្នកជំនាញ​ខាង​សិក្សា​លើ​វីរុស​នៅ​សាកល​វិទ្យាល័យ University of British Columbia ក្នុង​តំបន់ Vancouver បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ មាន​វីរុស​ច្រើន​ជាង​៨០០​លាន​ប្រភេទ ត្រូវ​បាន​កកកុញ​គ្នា​ក្នុង​រង្វាស់​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ​នៅ​លើ​ស្រទាបផែនដី ហើយ​ក្នុង​នោះ​មាន​វីរុស​២៥​ប្រភេទ​នៅ​លើ​ជន​ជាតិ​​កា​ណា​ដា ម្នាក់​ៗ​ផង​ដែរ ។ អត្រា​នៃ​ការ​កកកុញ​វីរុស​នេះ គឺ​ច្រើន​ជាង​បាក់តេរី​រហូត​ដល់​៩​ទៅ​៤៦១​ដង​ឯណោះ ។ ដូច្នេះ​យើង​អាច​ផ្តល់​ហេតុផល​បាន​ថា ហេតុ​អ្វី​បានជា​មាន​វីរុស​ស្រ​ដៀង​គ្នា​កើតឡើង​នៅ​លើ​តំបន់ ខុស​ៗ​គ្នា នៅ​ពេល​គេ​តាមដាន​ការ​សិក្សា​នេះ​រយៈពេល​២០​ឆ្នាំ​មក​ហើយ ។

ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ថ្មី​ៗ​នេះ​ដែរ​ក្នុង​សារព័ត៌មាន International Society for Microbial Ecology Journal ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ