ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ដាក់​ពន្ធ​ ក្រោយ​​អា​មេ​រិ​កប្រកាស​បញ្ជី​ទំនិញ

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មក បន្ទាប់​ពី​សហរដ្ឋអាមេរិក​ប្រកាស​បញ្ជី​ទំនិញ​របស់​ចិន​ដែល​ត្រូវ​ជាប់ពន្ធ ប្រទេស​ចិន​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​ថ្មី​ប្រមាណ​២៥% លើ​សណ្តែកសៀង រថយន្ត យន្តហោះ និងផលិតផល​នាំ​ចូល​ផ្សេង​ទៀត​ពី​សហ​រដ្ឋ​អាមេរិក សរុប​មាន​តម្លៃ​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មក បន្ទាប់​ពី​សហរដ្ឋអាមេរិក​ប្រកាស​បញ្ជី​ទំនិញ​របស់​ចិន​ដែល​ត្រូវ​ជាប់ពន្ធ ប្រទេស​ចិន​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពន្ធ​ថ្មី​ប្រមាណ​២៥%
លើ​សណ្តែកសៀង រថយន្ត យន្តហោះ និងផលិតផល​នាំ​ចូល​ផ្សេង​ទៀត​ពី​សហ​រដ្ឋ​អាមេរិក សរុប​មាន​តម្លៃ​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ ។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​កត់ត្រា​ផលិតផល​របស់​អា​មេ​រិ​ក​ដែល​ត្រូវ​ជាប់ពន្ធ​ចំនួន​១០៦​​មុខ និង​និយាយ​ថា កាលបរិច្ឆេទ​សម្រាប់​ការ​អនុវត្ត​ពន្ធ នឹង​ប្រកាស​ដោយឡែក ។

ការ​ដាក់​ពន្ធ​ថ្មី​នេះ បង្ហាញ​ពី​ភាព​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក ។ ផលិតផល​មាន​តម្លៃ​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ​នឹង​ត្រូវ​ជាប់ពន្ធ ។

គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​សណ្តែកសៀង​១​ភាគ​៣​របស់​សហរដ្ឋអាមេរិក គឺ​នាំ​ទៅ​កាន់​ប្រទេស​ចិន ដែល​ស្មើ​១៤​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ សណ្តែកសៀង​បាន​នាំ​ចេញពី​រដ្ឋ​តាម​ជនបទ ដែល​បោះ​ឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ឆ្នាំ​២០១៦ ។
ខណៈ​រដ្ឋាភិបាល​លោក​ត្រាំ បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន តំណាងរាស្ត្រ​នៅ​ក្រុង​ប៉េ​កាំ​ង​បញ្ជាក់​ថា ចិនមិន​ចង់​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ពួក​គេ​មិន​ដកថយ​ឡើយ ហើយនឹង​ប្រឈម​មុខ​ចំពោះ​ការ​ដាក់​សម្ពាធ​របស់​សហ​រដ្ឋ​អាមេរិក ។

លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ថា ៖« រាល់​ការ​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​ចិន​ចុះចាញ់ ដោយ​ការ​គំរាមកំហែង និង​ការ​សម្លុត​នេះ នឹង​មិន​អាច​ជោគជ័យ​ក្នុង​ពេល​នេះ​ទេ » ។

លោក​បន្ត​ថា ៖« គ្មាន​នរណា​ម្នាក់​ឈ្នះ​ឡើយ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​អ្នក​ដែល​ផ្តួចផ្តើម​គំនិត​នេះ​នឹង​ធ្វើបាប​ខ្លួនឯង និង​អ្នក​ដទៃ​ផង​ដែរ » ។ លោក​កត់​សម្គាល់ថា ប្រទេស​​ចិន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រួច​ហើយ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ភាគី​ទាំង​សងខាង​បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​បន្ត​ការ​ចរចា មាន​ន័យ​ថា ការ​អនុវត្ត​ពន្ធ​អាច​នឹងចៀសវាង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ