ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឹម សេរី និង​រឿង សា​រ័​ត្ន ថ្ងៃ​សុក្រ​នេះ ​មួយ​ណា​សម្រេច​គោលដៅ? តោះ​ទាយ!!!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ MyTV​នា​ថ្ងៃ​សុក្រ ទី​៦ មេ​សា នេះ កីឡាករ​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើកីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេចគោលដៅ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ MyTV​នា​ថ្ងៃ​សុក្រ ទី​៦ មេ​សា នេះ កីឡាករ​កម្ពុជា​២​រូប​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើកីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេចគោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាកផ្ដួល​អ៊ីចឹង​នោះ ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ហឹ​ុ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ មាន​ប្រវត្តិ​ប្រកួត​៨៤​ដង​ឈ្នះ​៦៨​ដង ចាញ់​១១​ដង ស្មើ​៥​ដង​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​សុគន្ធ ប៉េ​ឡេ​បូ​រី​រ៉ាំ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម​។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៩៦​ដង ឈ្នះ​៧៥​ដង ចាញ់​១៧​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៥​ដង ។ គូ​នេះ​បើ​ប្រៀបធៀប​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​គឺ​មិន​លើស​គ្នា​ប៉ុន្មាន​ទេ​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ចុងក្រោយ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ អ្នក​ណា​ខ្លាំង​ជាងអ្នក​ណា​គង់តែ​ដឹង​ទេ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ មាន​ប្រវត្តិ​ប្រកួត​៩១​ដង ឈ្នះ​៦៤​ដង ចាញ់​២២​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផ្សា​ក់​អា​រុណ ភិត​សិរី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​១០៩​ដង​ឈ្នះ​៧៩​ដង ចាញ់​២៦​ដង ស្មើ​៤​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ទោះបី​កីឡាករថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​កីឡាករកម្ពុជា​មែន​ក៏​មិន​ប្រាកដ​ថា​ឈ្នះ​នោះ​ដែរ​ដោយសារ​រឿង សា​រ័​ត្ន ដែល​គេ​ធ្លាប់​ឃើញ​កន្លងមក​មាន​វិជ្ជា​គុន​ខ្លាំង​មិនធម្មតា ។ ជា​ពិសេស​ពេល​ជួប​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​អន្តរជាតិ​គេ​កម្រ​ចាញ់​ណាស់​ប៉ុន្តែ​លើក​នេះ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ដោយសារ​រឿង សា​រ័​ត្ន មួយ​រយៈ​មកនេះ​ហាក់បីដូចជា​ឃ្លាតឆ្ងាយ​ពី​សង្វៀន​ប្រដាល់​យូរ​ក្រែល​ដែរ​ហើយ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ វង្ស វិ​ឆ័​យ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រ​យោង​៩១១ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ សុខ ទូ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ លី​ន វិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ