ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ត្រៀមខ្លួន​សម្រាប់​គោលនយោបាយ​​របស់​លោក​ត្រាំ

6 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​រឹត​បន្តឹង​គោល​ជំហរ​ចរចា​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​បារម្ភ​ថា លោក​ត្រាំ អាច​រិះគន់​ដល់​គោលនយោបាយ​រក្សា​តម្លៃ​ប្រាក់​យេ​ន​ទាប​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe…

ទីក្រុង​តូ​ក្យូ ៖ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​រឹត​បន្តឹង​គោល​ជំហរ​ចរចា​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​បារម្ភ​ថា លោក​ត្រាំ អាច​រិះគន់​ដល់​គោលនយោបាយ​រក្សា​តម្លៃ​ប្រាក់​យេ​ន​ទាប​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ។

កិច្ចព្រមព្រៀង​ដែល​លោក​ត្រាំ យល់ព្រម​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ខែ​មុន គឺជា​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ជប៉ុន​ភ័យ​ខ្លាច​ជាងគេ ។

មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា ពួក​គេ​បារម្ភ​ថា លោក​ត្រាំ អាច​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ស្រដៀង​​គ្នា នៅ​ពេល​លោក​ជួប​ជាមួយ​លោក Abe ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សហរដ្ឋអាមេរិក នា​ចុងខែ​នេះ ។ ប្រសិនបើ​លោក​ត្រាំ បង្ខំ​ឲ្យ​មានការ​ចរចា​ពី​ធនាគារជាតិ​ជប៉ុន និង​គោល​នយោបាយ​រូបិយ​វត្ថុ​នោះ តំណាងរាស្ត្រ​ជប៉ុន​ប្រហែលជា​គ្មាន​វិធី​ធ្វើ​ឲ្យ​លោក​ត្រាំ ស្ងប់​អារម្មណ៍​ទេ ។

ហានិភ័យ​ធំ​ជាងគេ គឺ​ប្រសិនបើ​លោក​ត្រាំ ត​ភ្ជាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គោល​នយោ​បាយ​រូបិយ​វត្ថុ និង​ចោទប្រកាន់​ជប៉ុន​ថា រក្សា​តម្លៃ​ប្រាក់​យេ​ន​ទាប ។

គួរ​បញ្ជាក់​ថា កាលពី​ខែមករា ឆ្នាំ​២០១៧ លោក​ត្រាំ បាន​ចោទប្រកាន់​ជប៉ុន​ថា រក្សា​តម្លៃ​ប្រាក់​យេ​ន​ទាប និង​ផ្តល់​អត្ថប្រយោជន៍​មិន​យុត្តិធម៌​ដល់​ក្រុមហ៊ុននាំចេញ​របស់​ខ្លួន ។

ការ​ដាក់​សម្ពាធ​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​កាន់តែ​ជួប​ទុក្ខ​លំបាក​ថែម​ទៀត ជា​ពិសេស នៅ​ពេល​កំពុង​ដោះស្រាយ​បញ្ហា​កំណើន​តម្លៃ​ប្រាក់​យេ​ន ហើយ​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ ។

លោក Abe និង​លោក​ត្រាំ បាន​ជួប​គ្នា​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ ។ ពួក​គេ​បាន​ចាប់ផ្តើម​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ទ្វេភាគី ដើម្បី​ចរចា​ពី​បញ្ហា​ជា​ច្រើន​រួម​មាន ការ​ធ្វើ​ពាណិជ្ជកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ជំនួយ​បច្ចេកទេស ជាដើម ។

មន្ត្រី​ជប៉ុន​និយាយ​ថា ពួក​គេ​មិន​យល់​ស្រប​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ក្នុង​កិច្ចប្រជុំ បើ​ទោះជា​វា​អាច​ជួយ​ឲ្យ​ប្រទេស​ជប៉ុន​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ