ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ឆ្ងល់​ថា​រថយន្ត​ធុន​ធំ​ភ្លៅ​ប្រាំ​មាន​ស្លាក HC ប៉ូលិស​មិន​ចាប់​កាត់​ទ្រុង

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​រិះគន់​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ធុន​យក្ស​ដឹក​អេ​ត​ចាយ និង​ដឹក​បន្លែ​ផ្លែ​ឈើ​ដែល​កំពុង​ធ្វើ​ចរាចរ​បំផ្លាញ​ផ្លូវជាតិ​រហូត​ដល់​ផ្លូវ​ជនបទ ខណៈ​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​ប៉ែន​ដឹក​ដី​ដឹក​ខ្សាច់​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស ត្រូវ​បាន​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ចាប់​កាត់​ទ្រុង​ផាកពិន័យ​ជា​បន្តបន្ទាប់ តាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ ឈប់​ឲ្យ​មាន​រថយន្ត​ធុន​យក្ស​ដឹក​លើស​ទម្ងន់​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​សាធារណៈ…

ខេត្តស្វាយរៀង ៖ មហាជន​រិះគន់​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ធុន​យក្ស​ដឹក​អេ​ត​ចាយ និង​ដឹក​បន្លែ​ផ្លែ​ឈើ​ដែល​កំពុង​ធ្វើ​ចរាចរ​បំផ្លាញ​ផ្លូវជាតិ​រហូត​ដល់​ផ្លូវ​ជនបទ ខណៈ​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​ប៉ែន​ដឹក​ដី​ដឹក​ខ្សាច់​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស ត្រូវ​បាន​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ចាប់​កាត់​ទ្រុង​ផាកពិន័យ​ជា​បន្តបន្ទាប់ តាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ ឈប់​ឲ្យ​មាន​រថយន្ត​ធុន​យក្ស​ដឹក​លើស​ទម្ងន់​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​ខូច​បាក់​ស្រុត​ផ្លូវ​ស្ពាន​ថ្នល់ ។ ក៏​ប៉ុន្តែ​លើកលែងតែ​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​ផ្លា​ក​យីហោ HC នៅ​មាន​វត្តមាន​លើ​ដងផ្លូវ​ជាតិ​លេខ​១ ដឹក​អេ​ត​ចាយ​ពី​រាជធានី​ភ្នំពេញ មក​ខេត្តស្វាយរៀង ដាក់​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត និង​នៅ​ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោ​ទ៌ ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម និង​ដឹក​បន្លែ​ផ្លែ​ឈើ​ពី​ក្រុង​បា​វិត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ និង​រថយន្ត​ដឹក​រថយន្ត​ពី​រោងចក្រ​ដំឡើងរថយន្ត​ក្រុង​បា​វិត ទៅ​រាជធានី​ភ្នំពេញ មិនឃើញ​សមត្ថកិច្ច​ណា​ឃាត់​ផាកពិន័យ​ឡើយ ។

ធ្វើ​ឲ្យ​មហាជន​ដាក់​ចំ​ង​ល់ហើយ​ធ្វើការ​រិះគន់​ថា នៅ​មាន​ភាព​លំអៀង​ក្នុង​ការ​អនុវត្តន៍​ច្បាប់​មិន​ស្មើភាព និង​កំពុង​អនុវត្តន៍​ផ្ទុយ​ពី​បទបញ្ជា​របស់ សម្តេច​តេ​ជោ ឲ្យ​អាជ្ញាធរ​ស្រុក​ក្រុង​ខេត្ត សហ​ការណ៍​អនុវត្ត​បទបញ្ជា​តាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ។ មហាជន​ធ្វើកា​រិះគន់​នេះ កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ។ ទាក់ទិន​ករណី​ខាងលើ មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្ត ដែល​ឈ​ជើង​នៅ​ទីតាំង​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចំពោះ​រថយន្ត​ដឹក​អេ​ត​ចាយ​ទាំងនោះ ធ្វើ​ចរាចរ​ពេល​យប់​ជ្រៅ​មិន​អាច​បង្ក្រាប​បាន ឬ​ឯ​រថយន្ត​ដឹក​បន្លែ​ផ្លែ​ឈើ​ដែល​លើស​ទម្ងន់​នោះ​គណៈកម្មការ​របស់​លោក​បាន​រាយការណ៍​ទៅ​លោក នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​រាយការណ៍​ទៅ​លោកស្រី​អភិបាលរង​ខេត្ត ទទួល​បន្ទុក​បាន​ប្រាប់​ថា អនុគ្រោះ​ទៅ​រថយន្ត​ដឹក​បន្លែ​មិន​ចាំបាច់​ឲ្យ​រើ ឬ​សាង​ទេ នាំ​ឲ្យ​ខូច​បន្លែ​ទើប​ចេះ​តែ​អនុគ្រោះ ។

ក៏​ប៉ុន្តែ​មហាជន​បាន​រិះគន់​ថា តាម​ពិត​មានការ​អនុវត្តន៍​ច្បាប់​រើសអើង​លំអៀង គេ​សង្កេត​ឃើញ​ថា រថយន្ត​មាន​ស្លាក​យីហោ HC គឺ​មិន​ដែល​ឃើញ​ហៅ​ត្រួតពិនិត្យ​ទេ មហាជន​សំណូមពរ​សូម​ឲ្យ​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​ស្មើភាព​គ្នា ដើម្បី​សុវត្ថិភាព​ស្ពាន​ថ្នល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ