ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ណាស់​ចុះបើ​ប៉ះ​ចំ​មនុស្ស​ទៅ​មិន​ស្លា.ប់​ហើយ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាក់​ដុំ​ថ្ម​ពីលើ​ការដ្ឋាន​សំណង់​អគារ​ដែល​មានកំ​ពស់​ខ្ពស់កប់ពពក​មួយ​កន្លែង​នៅ​លើ​ផ្លូវ ៣១០ ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បណ្តាល​ឱ្យ​បែក​កញ្ចក់​តែ​គ្មាន​អ្នក​ទទួលខុសត្រូវ ។ រថយន្ត​ស៊េរី​ទំនើប​ម៉ាក HANTAI ពាក់​ផ្លា​ក​លេខ ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ធ្លាក់​ដុំ​ថ្ម​ពីលើ​ការដ្ឋាន​សំណង់​អគារ​ដែល​មានកំ​ពស់​ខ្ពស់កប់ពពក​មួយ​កន្លែង​នៅ​លើ​ផ្លូវ ៣១០ ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បណ្តាល​ឱ្យ​បែក​កញ្ចក់​តែ​គ្មាន​អ្នក​ទទួលខុសត្រូវ ។ រថយន្ត​ស៊េរី​ទំនើប​ម៉ាក HANTAI ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-២៥៥៩ មួយ​គ្រឿង បាន​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ខណៈ ពេល​ដែល​បុរស​ម្នាក់​កំពុង​តែ​បើកបរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​ដុំ​ថ្ម​ពីលើ​ការដ្ឋាន​សំណង់​អគារ​ដែល​មានកំ​ពស់​ខ្ពស់កប់ពពក​មួយ​កន្លែង​មក​ត្រូវ​នោះ តែ​មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​ឡើយ ។

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ការដ្ឋាន​សំណង់​អគារ​លេខ​៤៦ ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

លោក ខឹ​ម ណា​ដែន អាយុ​៣៧​ឆ្នាំ ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឬុ​បលោក​បាន​បើករថយន្ត​របស់​លោក​មួយ​គ្រឿង​ម៉ាក HANTAI ព​ណ៍​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-២៥៥៩ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តែ​ម្នាក់ឯង ។ លុះ​មក​ដល់​ខាង​មុខ​ការដ្ឋាន​សំណង់​អគារ​មួយ​កន្លែង​ខាងលើ​ក៏​ស្រាប់តែ​មាន​ដុំ​ថ្ម​ដែល​មាន​ទំហំ​តូច​ល្មម​ធ្លាក់​មក​ត្រូវ​កញ្ចក់​ខាង​មុខ​រថយន្ត​របស់​លោក​បណ្តាល​ឱ្យ​ស្រាំ​បែក​អស់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មាន​រថយន្ត និង​ម៉ូតូ​ច្រើន​ពេក​នោះ​លោក​មិន​បាន​ឈប់​ភ្លាម​ទេ​ដោយ​បន្ត​បើក​ទៅ​ខាង​មុខ​បន្តិច និង​រក​កន្លែង​បត់​ត្រឡប់​ក្រោយមក​ឈប់​ខាង​មុខ​ការដ្ឋាន​ខាងលើ​វិញ ដើម្បី​រក​មេការ​ខាង​ការដ្ឋាន​មក​ធ្វើការ​ដោះស្រាយ​គ្នា ។ ពេល​នោះ​រូប​លោក​ក៏​បាន​ទៅ​សួរ​កម្មករ​សំណង់​ម្នាក់​រក​មេការ​ការដ្ឋាន​សំណង់​អគារ​ខាងលើ​ប្រាប់​ពី​រឿង​នេះ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ផង​ដែរ​តែ​មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយនឹង​រូប​គាត់​ឡើយ ។

ដោយ​មិន​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​គ្នា​នោះ រូប​លោក​ក៏​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ដោយ​មាន​ខាង​សាលាសង្កាត់ និង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ដែរ តែ​នៅ​តែ​មិន​មាន​អ្នក ណា​ម្នាក់​ចេញ​មក​ធ្វើការ​ដោះស្រាយ​ទៀត ដោយ​យ​គ្រាន់តែ​បាន​ប្រាប់​ឱ​រូប​លោក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាសង្កាត់ ប៉ុណ្ណោះ ។

ក្រោយ​ពេល​ដែល​ទទួល​បាន​នូវ​ការ​ណែនាំ​អំពី​មន្ត្រី​សាលាសង្កាត់​បឹង​កេងកង​រួច​ហើយ បុរស​ជា​ម្ចាស់​រថយន្ត​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ដោយ​ខាង​សាលាសង្កាត់​នឹង​ធ្វើការ​កោះហៅ​ម្ចាស់​ការដ្ឋាន​សំណង់​អគារ​ខាងលើ​ដើម្បី​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ