ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​សំបុត្រ​រថយន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ពិបាក​ឡើងថ្លៃ​បន្តិច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ជា​ពិសេស បុណ្យចូលឆ្នាំ ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​ពី​បញ្ហា​តម្លៃ​រថយន្តឈ្នួល​ឡើងថ្លៃ បើ​ទោះជា​ប្រមុខ​ដឹកនាំ​តែងតែ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន និង​ម្ចាស់​រថយន្តឈ្នួល​នានា រក្សា​តម្លៃ​ឈ្នួល​រថយន្ត​នៅ​ដដែល​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ជា​ពិសេស បុណ្យចូលឆ្នាំ ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​ពី​បញ្ហា​តម្លៃ​រថយន្តឈ្នួល​ឡើងថ្លៃ បើ​ទោះជា​ប្រមុខ​ដឹកនាំ​តែងតែ​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន និង​ម្ចាស់​រថយន្តឈ្នួល​នានា រក្សា​តម្លៃ​ឈ្នួល​រថយន្ត​នៅ​ដដែល​ក៏​ដោយ ក៏​នៅ​តែ​មិន​មាន​ប្រសិទ្ធភាព ប៉ុន្ដែ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ គេ​អាច​សន្មត​ថា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នានា ពិបាក​នឹង​ឡើងថ្លៃ​បន្តិច ហើយ​បើ​ឡើងថ្លៃ ក៏​មិនដឹង​ថា​ឡើង​ដើម្បី​អ្វី ពីព្រោះ​មាន​បណ្ដា​ក្រុមហ៊ុន​ឯកជន​នានា​បាន​ប្រកាស​ចែក​សំបុត្រ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​នៅ​តាម​បណ្ដា​ខេត្ត​នានា ។

ម្យ៉ាងទៀត ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​ធំ ក៏​មាន​មធ្យោបាយ​ទាំង​រថយន្ត និង​ម៉ូតូ​សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ផង​ដែរ ។ អ្វី​ដែល​ពិសេស​និង​អស្ចារ្យ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ថា នឹង​ត្រៀម​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ប្រមាណ​៦០​គ្រឿង​ទៅ​កាន់​បណ្ដា​ខេត្ត​មួយ​ចំនួន ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣ មេ​សា ២០១៨​នេះ​ថា សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្ត​ដឹក​ជញ្ជូន​បងប្អូន​អ្នកដំណើរ​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ៖
-​ផ្លូវជាតិ​លេខ​១ ចេញពី​ភ្នំពេញ ទៅ​ខេត្តកណ្ដាល ព្រៃវែង និង​ស្វាយ​រៀង ។
-​ផ្លូវជាតិ​លេខ​៣ ចេញពី​ចោម​ចៅ ទៅ​ខេត្តកំពត ។
-​ផ្លូវជាតិ​លេខ​៤ ចេញពី​ចោម​ចៅ ទៅ​ខេត្តកំពង់ស្ពឺ និង​ព្រះ​សីហ​នុ ។
-​ផ្លូវជាតិ​លេខ​៥ ចេញពី​ភ្នំពេញ ទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ ។
-​ផ្លូវជាតិ​លេខ​៦ ចេញពី​ភ្នំពេញ ទៅ​ខេត្តកំពង់ធំ និង​សៀមរាប ។

តាម​គេហទំព័រ​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​នឹង​ចេញដំណើរ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ។ ហើយ​ជា​ទូទៅ ក្នុង​អំឡុង​ថ្ងៃ​នោះ គឺជា​ថ្ងៃ​ដែល​ម្ចាស់​រថយន្ត និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឯកជន​ដំឡើង​ថ្លៃ​សំបុត្រ​សម្រាប់​ដឹក​អ្នកដំណើរ ។

សម្ដេច​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​ក៏​នឹង​ត្រៀម​រៀបចំ​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ផង​ដែរ ។ នេះ​គឺជា​ការ​យកចិត្ត​ទុក​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​មក​លើ​ប្រជាពលរដ្ឋ សម្រាប់​សម្រួល​ដល់​ការ​សន្សំ​សំចៃ​ថវិកា ដើម្បី​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ។

តាម​រយៈ​ការ​ផ្ដល់​ជូន​នេះ តើ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឯកជន និង​ក្រុម​អ្នក​រត់​តាក់ស៊ី អាច​នឹង​ដំឡើង​ថ្លៃ​សំបុត្រ​បាន​ដែរ​ឬទេ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ?

បើ​តាម​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នានា​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ដំឡើង​ថ្លៃ​សំបុត្រ​ទេ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ ហើយ​វា​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ ក្រុមហ៊ុន​តែងតែ​សន្យា​ជា​មុន ប៉ុន្តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ សំបុត្រ​នៅ​តែ​ឡើងថ្លៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ