ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ថៃ​អាច​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ បើ​ទោះជា​ការ​នាំ​ចេញ​បន្ត​កើនឡើង​ក្នុង​ខែកុម្ភៈ​ក្តី ប៉ុន្តែ​លទ្ធភាព​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ព្រមទាំង​កំណើន​តម្លៃ​ប្រាក់​បាត នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ។ លោកស្រី Ghanyapad…

ទីក្រុង​បាងកក ៖ បើ​ទោះជា​ការ​នាំ​ចេញ​បន្ត​កើនឡើង​ក្នុង​ខែកុម្ភៈ​ក្តី ប៉ុន្តែ​លទ្ធភាព​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ព្រមទាំង​កំណើន​តម្លៃ​ប្រាក់​បាត នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ។

លោកស្រី Ghanyapad Tantipipatpong ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អ្នក​នាំ​ចេញ បាន​និយាយ​ថា ក្រុម​អ្នក​នាំ​ចេញ​នៅ​តែ​ព្រួយបារម្ភ​ពី​គោលនយោបាយ​ការពារ​និយម​របស់​សហរដ្ឋអាមេរិក និង​វិធានការ​សងសឹក​ពី​ប្រទេស​ទទួល​រង​ផល​ប៉ះពាល់ ជា​ពិសេស ចិន។ លោកស្រី​ថា ៖« បើ​ស្ថានការណ៍​រវាង​សហរដ្ឋអាមេរិក និងចិន បន្ត​វិវត្តន៍​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​នោះសេដ្ឋកិច្ច និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ពិភពលោក នឹង​ទទួល​រង​ផល​ប៉ះពាល់ » ។

លោកស្រី​បន្ត​ថា ការ​នាំ​ចេញ​កសិផល និង​អាហារ នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​​ប្រសិនបើ​តម្លៃ​ប្រាក់​បាត​បន្ត​កើនឡើង ។ ផល​ប៉ះពាល់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ក្នុងឆ្នាំនេះ​កើនឡើង​បាន​តែ​៥%​ប៉ុណ្ណោះ ទាប​ជាង​ការ​ព្យាករ​មុន​ដែល​ស្មើ​៦% ។

ក្រសួងពាណិជ្ជកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ ខែមីនា កន្លង​មក​ថា ការ​នាំ​ចេញ​ដែល​មិន​គិត​ពន្ធ បាន​កើនឡើង​១២​ខែ​ជាប់​ៗ គ្នា​ក្នុង​ខែកុម្ភៈ និង​នាំ​មក​នូវ​ប្រាក់​ចំណូល​ឲ្យ​ប្រទេស​ថៃ​ចំនួន​២០,៤​ប៊ី​លាន​ដុល្លារ ដោយសារ​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង និង​តម្រូវ​ការ​របស់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​កើនឡើង ។

ប៉ុន្តែ​តម្លៃ​ប្រាក់​បាត​បន្ត​កើនឡើង បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​គិត​ជា​តម្លៃ​ប្រាក់​បាត​ធ្លាក់​ចុះ​ជា​លើក​ដំបូង ក្នុង​រយៈពេល​១២​ខែ​មកនេះ ។

លោក Visit Limlurcha អនុប្រធាន​ក្រុមប្រឹក្សា​ខាងលើ ឲ្យ​ដឹង​ថា ៖« ពន្ធ​របស់​អា​មេ​រិ​ក​នឹង​ចាប់ផ្តើម​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ថៃ​ក្នុង​ត្រីមាស​ទី​២​នេះ ហើយ​វា​ច្បាស់​ជា​ប៉ះពាល់​ដល់​ត្រីមាស​ទី​៣ ផង​ដែរ » ។

ទោះជា​យ៉ាងណា លោក Chaichan Chareonsuk អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​តែ​មួយ​ថ្លែង​ថា ពន្ធ​របស់​អា​មេ​រិ​ក និង​ចិន អាច​នឹង​មាន​ផល​ប៉ះពាល់​មិន​ផ្ទាល់​ច្រើន​ជាង​លើ​ការ​នាំ​ចេញ​របស់​ថៃ ។ លោក​ថា ៖« ប្រទេស​ថៃ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ផល​ប៉ះពាល់​ទាំង​នេះ ខណៈ​ផលិតផល​ចិន​អាច​នឹង​ហូរ​ចូល​មក​កាន់​អាស៊ី និង​មជ្ឈិម​បូព៌ា ហើយ​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​សកល​កាន់តែ​តានតឹង » ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ផលិត​ក្នុង​ប្រទេស​ចិន អាច​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ពួក​គេ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។ ការ​ប្តូរ​ទីតាំង​នេះ​នឹង​ប៉ះពាល់​ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ