ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ស្ទូច​យក​ទៅ​ជួសជុល​រៀងខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​ឡើយ ។ ក្នុង​នោះ​មាន​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បាន​បើកបរ​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើក​ក្នុង​ល្បឿន​លឿន​ដែរ ទៅ​ដល់​វាក់​ជាន់​ហ្វ្រាំង​មិន​ជាប់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​ឡើយ ។ ក្នុង​នោះ​មាន​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បាន​បើកបរ​បត់​ឆ្វេង​ដៃ​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើក​ក្នុង​ល្បឿន​លឿន​ដែរ ទៅ​ដល់​វាក់​ជាន់​ហ្វ្រាំង​មិន​ជាប់ និង​គេច​ចេញ​ក៏​មិន​ទាន់ ក៏​បាន​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​សាំ​យ៉ុ​ង​នោះ​ពេញទំហឹង​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ជិត​រោងចក្រ​ស្បែកជើង ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័​ត៌​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​នោះ ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២W-៦៤៩៣ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ហើយ​រង​យន្ត​នេះ​បាន​រង​ការ​ខូចខាត​ចំហៀង​ខ្លួន​ខាងស្ដាំ ។ ចំណែក​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៩៥៩១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​ដូច​គ្នា​ដែរ និង​បាន​ខូចខាត​ក្រពឹត​រួញ​មុខ​ទាំងស្រុង ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​ទៅ​តាម​ផ្លូវ​បេតុង​ភូមិ​ជង្រុក ហើយដោយ​សារ​តែ​កំពុង​បើក​លឿន​ជាន់​ហ្វ្រាំង​ឈប់​មិន​ទាន់ និង​គេច​ចេញ​ក៏​មិន​ទាន់ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​នេះ បាន​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​សាំ​យ៉ុ​ង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ទាំង​សងខាង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​សំណាងល្អ​ណាស់​ដែល​គ្រាន់តែ​ខូច​រថយន្ត មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ព្រមទាំង​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នោះ​រង​គ្រោះ​ឡើយ ។ ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​បញ្ចប់រឿង និង​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ