ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា Ronaldo ហ្ស៊ី​សូ​ពិតជា​អស្ចារ្យ ប៉ុន្តែ​អត់​ទាន់​កប់​ដូច​លោក​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane ទទួលស្គាល់​ថា ការ​ស៊ុត​បាល់​ហ្ស៊ី​សូ​របស់ Ronaldo ពិតជា​អស្ចារ្យ​តែ​មិន​ទាន់​កប់​ដូច​កាលដែល​រូប​លោក​ស៊ុត​នៅ​ឆ្នាំ​២០០២​ទេ…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane ទទួលស្គាល់​ថា ការ​ស៊ុត​បាល់​ហ្ស៊ី​សូ​របស់ Ronaldo ពិតជា​អស្ចារ្យ​តែ​មិន​ទាន់​កប់​ដូច​កាលដែល​រូប​លោក​ស៊ុត​នៅ​ឆ្នាំ​២០០២​ទេ ។

តាំងពី​ថ្ងៃ​ដែល Real Madrid ប្រកួត​ជាមួយ Juventus មក យើង​ឃើញ​មាន​ព័ត៌មាន​ភាគច្រើន​ចុះ​ផ្សាយ​ពី​ការ​ស៊ុត​របស់ Ronaldo មិន​ដាច់​សោះ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកចាត់ការ​ជនជាតិ​បារាំង Zidane ក៏​ចូលរួម​អបអរ​ផង​ដែរ ព្រោះ​នេះ​ជា​គ្រាប់​បាល់​របស់​ក្លិប​លោក ។ លោក​បាន​និយាយ​លេង​ថា ការ​ស៊ុត​បាល់​របស់ Ronaldo នៅ​ចាញ់​លោក​បន្តិច កាលដែល​លោក​ប្រកួត​ជាមួយ Bayer Leverkusen ។

លោក​បាន​និយាយ​នៅ​ក្នុង​ការ​សម្ភាសន៍​ក្រោយ​ការ​ប្រកួត​ថា «​ការ​ស៊ុត​គ្រាប់​បាល់​របស់ Ronaldo មួយ​នេះ​គឺជា​ការ​ស៊ុត​មួយ​ក្នុង​ចំណោម​ការ​ស៊ុត​ល្អ​ផ្តាច់​គេ​លើ​លោក ។ តែ​ការ​ស៊ុត​របស់ខ្ញុំ​នៅ Glasgow គឺ​ល្អ​ជាង ។ ពិត​ណាស់​យើង​ត្រូវ​តែ​សរសើរ​ចំពោះ​ការ​ស៊ុត​បែប​នេះ ។ Ronaldo បាន​ធ្វើ​រឿង​ល្អ​ៗ​ច្រើន​ណាស់ ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត​នូវ​អ្វី​ដែល​រូបគេ​បាន​សម្រេច​ជោគជ័យ​ផង​ដែរ​» ។

ពាក្យ​ចុង​ក្រោយ​ដែល​អ្នកចាត់ការ​ក្លិប Real Madrid ជនជាតិ​បារាំង​នេះ​បាន​និយាយ គឺ​ពិតជា​ចាក់​ដោត​ណាស់​ចំពោះ Ronaldo ។ លោក​បាន​និយាយ​ថា «Ronaldo គឺ​សំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ហើយនឹង​នៅ​តែ​សំខាន់​នៅ​ថ្ងៃ​ខាង​មុខ ។ ខ្ញុំ​គឺជា​គ្រូបង្វឹក តែ​ខ្ញុំ​ក៏​ជា​អ្នកគាំទ្រ​បាល់ទាត់​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ