ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿងប៉ុណ្ណឹង​សោះ លេង​កែ​ឆ្នៃ​សុទ្ធតែ​របស់​ខ្លាំង

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ…

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ថា​ច សីហា អាយុ​៣០​ឆ្នាំ និង​ឈ្មោះ សុខ ជឿន ភេទ ប្រុស រស់នៅ​ភូមិ​ជាមួយ​គ្នា ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ មានឈ្មោះ​ដូច​ខាងលើ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ជា​អាវុធ​កែ​ឆ្នៃ​ឆ្នុក​ដូង​១​ដើម គ្រាប់កង់​ចំនួន​២៩​គ្រាប់ និង​រំសេវ​មួយ​ចំនួន​ដែល​ជន​នេះ​បាន​មាន​បំណង​ធ្វើ​សកម្មភាព​បាញ់​គំរាម​ជន​រង​គ្រោះ​២​នាក់ នៅ​មុខ​ផ្ទះ​។

មូលហេតុ​ខឹង​ជន​រង​គ្រោះ​រឿង​ជួល​ដី​ដាំដំឡូង និង​មិន​ឲ្យ​ប្រាក់ និង​ជំពាក់​អង្ករ​១​កា​រ៉ុ​ង​មិន​ព្រម​សង ។ ក្រោយមក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ