ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ​បើករថយន្ត​បុក​ម៉ូតូ​ហើយ​រក​វាយ​គេឯង​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ស្រវឹងស្រា​បើករថយន្ត​បត់​ចូល​ណា​ហ្គា​វើ​រ ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រង​របួសស្រាល និង​ខូចខាត​រថយន្ត​បន្តិចបន្តួច​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ខឹង​ពេក​ដោះ​អាវ​ឡើង​លើដំបូល​រថយន្ត​ស្រែក​ឡូឡា​ផ្អើល​គេឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ស្រវឹងស្រា​បើករថយន្ត​បត់​ចូល​ណា​ហ្គា​វើ​រ ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រង​របួសស្រាល និង​ខូចខាត​រថយន្ត​បន្តិចបន្តួច​ស្រាប់តែ​បុរស​ជា​ជនជាតិ​ចិន​ខឹង​ពេក​ដោះ​អាវ​ឡើង​លើដំបូល​រថយន្ត​ស្រែក​ឡូឡា​ផ្អើល​គេឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​ច្រកចូល​ណា​ហ្គា​វើ​រ នៅ​ចំណុច​ណា​ហ្គា​វើ​រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ ក្នុង​ស្ថានភាព​ស្រវឹងស្រា ហើយ​ស្ត្រី​ជា​ប្រពន្ធ​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AH-៨៦៦២ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​បង្ក​បើក​លឿន​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​បួង​ចង្កូត​បត់​ស្តាំ​គោលបំណង​បត់​ចូល​ណា​ហ្គា​វើ​រ ចៃដន្យ​អី​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១Q-៤៨០៩ ដែល​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ហើយ​ម្ចាស់​ម៉ូតូ​ជា​អ្នក​រត់​ម៉ូតូឌុប​ប្រចាំ​នៅ​មុខ​ណា​ហ្គា​វើ​រ បាន​អង្គុយ​នៅ​លើ​ម៉ូតូ​បណ្តាល​ឱ្យ​រង​របួសស្រាល​ចំ​ជើង ប៉ុន្តែ​ម៉ូតូ​រង​គ្រោះ​បាន​ខ្ទាត​ក្បាល​ម៉ូតូ​ទៅ​ចំ​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AL-៩២៧៧ ចត​នៅ​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​បែក​ស្តុ​ប និង​ចង្កៀង ហើយ​រថយន្ត​បង្ក​បាន​បើក​ចូល​ទៅ​ក្នុង​ណា​ហ្គា​វើ​រ​បម្រុង​បើក​រត់គេច​ខ្លួន​ត្រូវ​បាន​ក្រុម​សន្តិសុខ​ណា​ហ្គា​វើ​រ រួម​និង​បងប្អូន​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ អ្នក​បើក​តាក់ស៊ី នាំ​គ្នា​ឃាត់​រថយន្ត​បង្ក​ធ្វើ​ឲ្យ​ជនជាតិ​ចិន​ប្រុស​ស្រី​នោះ​បាន​ចង្អុលមុខ​អ្នក​ចោមរោម​មើល និង​អ្នក​យក​ព័ត៌មាន ហើយ​បុរស​ជនជាតិ​ចិន​បាន​ឡើង​លើដំបូល​រថយន្ត​ស្រែក​ឡូឡា​រួច​ដោះ​អាវ​បោះចោល​ទៀត ។

ភ្លាម​ៗ​នោះ​ដែរ បុរស​ជា​ជនជាតិ​ចិន​ខឹង​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​យក​ព័ត៌មាន​នាំ​គ្នា​ចោមរោម​ច្រើន​ពេក​រក​វាយ​ទៀត​ផង ត្រូវ​បាន​អ្នក​យក​ព័ត៌មាន និង​សមត្ថកិច្ច​ហាមឃាត់​កុំ​ឲ្យ​ផ្ទុះ​ហិង្សា ទើប​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ចិន​បាន​ទាញ​ដៃ​បុរស​ជា​ប្តី​ចុះ​ពីលើ​ដំបូល​រថយន្ត​វិញ ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ឬ​ឯ​តៃកុង​រថយន្ត​រួម​នឹង​រថយន្ត​បង្ក​ថែម​ទាំង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ