ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​ចេញចូល​ហូរហែ ទោះបី​ជិត​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ទៅ​មក​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក ជា​ហូរហែ​បើ​ទោះ​ពេល​នេះ កៀក​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ទៅ​ហើយ​ក្តី​។ ការ​វិល​ត្រលប់​របស់​បងប្អូន​ពលករ​ខ្មែរ​ពី​ដី​ថៃ ដើម្បី​ជួបជុំ​សាច់ញាតិ​នៅ​តាម​ភូមិកំណើត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ពេល​នេះ​ចាប់ផ្តើម​មាន​ជា​ហូរហែ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ គឺ​មាន​តិច​ជាង​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​។ ថ្វី​ដ្បិតតែ​ពលករ​វិល​ត្រលប់​ពី​ថៃ​មិន​ច្រើន​តែ​ឆ្នាំ​នេះ​វា​ប្លែក​ខុស​ពី​បណ្តា…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ទៅ​មក​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក ជា​ហូរហែ​បើ​ទោះ​ពេល​នេះ កៀក​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ទៅ​ហើយ​ក្តី​។ ការ​វិល​ត្រលប់​របស់​បងប្អូន​ពលករ​ខ្មែរ​ពី​ដី​ថៃ ដើម្បី​ជួបជុំ​សាច់ញាតិ​នៅ​តាម​ភូមិកំណើត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ពេល​នេះ​ចាប់ផ្តើម​មាន​ជា​ហូរហែ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ គឺ​មាន​តិច​ជាង​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​។

ថ្វី​ដ្បិតតែ​ពលករ​វិល​ត្រលប់​ពី​ថៃ​មិន​ច្រើន​តែ​ឆ្នាំ​នេះ​វា​ប្លែក​ខុស​ពី​បណ្តា ឆ្នាំ​មុន​ៗ​ត្រង់​ថា ពលករ​វិល​ត្រលប់​ឆ្នាំ​នេះ​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ គឺ​ពលករ​ដែល​វិល​ពី​ភូមិសាស្ត្រ តាម​ស្រុក​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ដូច​ជា ទៅ​ស៊ីឈ្នួល​ធ្វើ​ចម្ការ កាប់​អំពៅ និង​ដាំ​ដំណាំ​ឲ្យ​ជនជាតិ​ថៃ​ជាដើម​។ ជួប​សម្ភាស​ជាមួយ​បុរស​ម្នាក់​ក្នុង​ចំណោម​ពលករ​ជា​ច្រើន​មានកូន​ប្រុស​ស្រី​តាម​ជាប់​ជាមួយ​ផង​និយាយ​ថា គាត់​មក​ពី​ស៊ីឈ្នួល​កាប់​អំពៅ​នៅ​ខេត្ត​ស្រះ​កែវ គាត់ និង​ពលករ​ផ្សេង​ៗ​ជា​អ្នក​ខេត្តសៀមរាប​។

បើ​ទោះជា​បែប​នេះ​ក្តី​ពលករ​ហូរ​ចូ​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ក្នុង​មួយ​ថ្ងៃ​ៗ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក៏​មាន​ជា​ច្រើន​ដូច​គ្នា​។ តំណាង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​លើ​ដី​ថៃ​មួយ បាន​ប្រាប់ កោះសន្តិភាព នៅ​ថ្ងៃ​ទី​៥ មេ​សា នេះ​ថា ពលករ​តាម​រយៈ​ក្រុមហ៊ុន​របស់​គាត់​ចេញ​ទៅ​ថៃ​ថ្ងៃនេះ​មាន​ចំនួន​២៩០​នាក់​៕


https://youtu.be/StYG5mS4PAo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ