ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​នេះ​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​សភាព​ភ្លឺ​ល្អ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​ដងផ្លូវ​ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តទៅ​ទិស​ខាងកើត​យប់​នេះ​ហាក់​ខុស​ពី​សព្វមួយដង ខណៈ​ពី​មុន​ងងឹត​សូន្យសុង តែ​យប់​នេះ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​យ៉ាង​ភ្លឺ​ព្រោងព្រាត​។ ថ្វី​ដ្បិត​ដង​គម​បំភ្លឺ​ផ្លូវ​មាន​កន្លែង​ខ្លះ​មិន​ទាន់​មាន​ភ្លើង តែ​យ៉ាង​ហោច​ណាស់​ក៏​បាន​បំភ្លឺ​៩០​ភាគរយ​ដែរ នៅ​កណ្តាល​ទីប្រជុំជន​ក្នុង​ក្រុង​មួយ​នេះ​។ ពលរដ្ឋ​ថ្ងៃនេះ​កន្លែង​ខ្លះ​បាន​ដាក់​តុ​ជួបជុំ​មិត្តភក្តិ​អង្គុយ ទទួល​ចំណីអាហារ​ក្បែរ​ដងផ្លូវ​ជាតិ…

ខេត្តបន្ទាយមានជ័យ ៖ តាម​ដងផ្លូវ​ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តទៅ​ទិស​ខាងកើត​យប់​នេះ​ហាក់​ខុស​ពី​សព្វមួយដង ខណៈ​ពី​មុន​ងងឹត​សូន្យសុង តែ​យប់​នេះ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​យ៉ាង​ភ្លឺ​ព្រោងព្រាត​។ ថ្វី​ដ្បិត​ដង​គម​បំភ្លឺ​ផ្លូវ​មាន​កន្លែង​ខ្លះ​មិន​ទាន់​មាន​ភ្លើង តែ​យ៉ាង​ហោច​ណាស់​ក៏​បាន​បំភ្លឺ​៩០​ភាគរយ​ដែរ នៅ​កណ្តាល​ទីប្រជុំជន​ក្នុង​ក្រុង​មួយ​នេះ​។

ពលរដ្ឋ​ថ្ងៃនេះ​កន្លែង​ខ្លះ​បាន​ដាក់​តុ​ជួបជុំ​មិត្តភក្តិ​អង្គុយ ទទួល​ចំណីអាហារ​ក្បែរ​ដងផ្លូវ​ជាតិ ព្រោះតែ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នេះ​។ យ៉ាងណា​ក៏​ដោយ​បញ្ហា​នេះ លោក សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត កោះសន្តិភាព មិន​អាច​ទាក់ទង​បំភ្លឺ​លម្អិត​ថា​តើ​ការ​ដាក់​បំ​ភ្លែ​ផ្លូវ​នេះ​បាន​ប៉ុន្មាន​ភាគរយ​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើន​ដង​៕


https://youtu.be/mPypJHE8FxE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ