ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​កាំកុងត្រូល

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការ​រិះគន់​ចំ​ៗ​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទៅ​លើ​មន្ត្រី​កាំកុងត្រូល​ថា មិន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គីមី​អាហារ​លើ​បន្លែ នំចំណី ត្រី​សាច់ មាន់​ទា សាច់​ជ្រូក ពោះគោ…

ខេត្តស្វាយរៀង ៖ មានការ​រិះគន់​ចំ​ៗ​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទៅ​លើ​មន្ត្រី​កាំកុងត្រូល​ថា មិន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​គីមី​អាហារ​លើ​បន្លែ នំចំណី ត្រី​សាច់ មាន់​ទា សាច់​ជ្រូក ពោះគោ បេះដូង​គោ បេះដូង​ជ្រូក និង​គ្រឿងក្នុង​មាន់​ទា ដែល​ឈ្មួញ​សម្រុក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចូល​មក​រដ្ឋបាល នៃ​ខេត្តស្វាយរៀង តាម​ច្រករបៀង និង​ច្រក​តំបន់​ដូច​គេ​ហែ​កឋិន គ្មាន​ការ​ត្រួតពិនិត្យ​ឃើញ​តែ​ដាក់​មនុស្ស ជា​ជន​ស៊ី​វិល​ឈរ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច និង​ឈ្មួញ​ដោយ​មិន​ខ្វល់​ពី​សុខមាលភាព របស់​ប្រជាពលរដ្ឋ​អ្នក​បរិភោគ​ឡើយ​។ ជា​ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា ២០១៨​នេះ នៅ​ច្រករបៀង​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត មាន​ឈ្មួញ​វៀតណាម​ធំ​ៗ ០៤​នាក់ មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​០៤​កន្លែង​ស្តុក​ទំនិញ សម្រាប់​ចែកចាយ​ក្នុង​ក្រុង​បា​វិត និង​ក្នុង​ខេត្តស្វាយរៀង ហើយ​ដឹក​រហូត​រាជធានី​ភ្នំពេញ និង​ឈ្មួញ​វៀតណាម​ទាំង​០៤​កន្លែង គ្មាន​ចេះ​ខ្មែរ​សូ​ម្បី​មួយ​មាត់​។

បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្រុង​បា​វិត​មាន​កន្លែង​ចែកចាយ​ទំនិញ​ធំ​ៗ ០៥​កន្លែង នៅ​អម​ផ្លូវ​ទៅ​ច្រករបៀង​កំពង់​ស្ពាន មាន​០៤​កន្លែង​ដែល​មាន​ម៉ូយ​នាំ​ទំនិញ​មក​ពី​ប្រទេស​វៀតណាម​ច្រើន​ជាងគេ​ដឹក​តាម​ម៉ូតូ តាម​ម៉ូតូ​រ៉ឺ​ម៉ក និង​តាម​រថយន្ត​គឺ​ចាប់ពី​ម៉ោង​០៤​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​០៨​ព្រឹក បើក​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​ប្រមាណ​ជិត​១០០​គ្រឿង រថយន្ត​ជិត​១០​គ្រឿង​ឯណោះ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ទំនិញ​ដែល​ឈ្មួញ​ដឹក​ចូល​មក​រួម​មាន មើម​ខ្ទឹមស ខ្ទឹមក្រហម បន្លែ​មាន​ខ្ទឹមបារាំង ដំឡូងបារាំង ត្រសក់ ប៉េង​បោះ ស្ពៃ ក្តោប ស្ពៃបូកគោ ស្ពៃចង្កឹះ ផ្កា​ខាត់ណា ត្រប់​។​ល​។ ត្រី ចិញ្ចឹម​គ្រប់​ប្រភេទ សាច់​មាន់ សាច់​ទា គ្រឿងក្នុង​មាន់​ទា ពោះគោ ពោះជ្រូក សាច់​ជ្រូក បេះដូង​គោ បេះដូង​ជ្រូក​។ នំ​បាញ់​ត្រាង កាត់​លាយ​ខ្លាញ់​បង្គា​ក្រៀម នំ​កញ្ចប់ សម្រាប់​លក់​ឲ្យ​ក្មេង​សិស្សសាលា ដែល​ជា​ហេតុ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ក៏​ដូច​មាតាបិតា​សិស្ស​មានការ​ព្រួយបារម្ភ​អំពី​ផល់​ប៉ះពាល​ដល់​សុខមាលភាព​របស់​ពួក​គាត់ និង​កូនចៅ​របស់​គាត់​។

ហើយ​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​មន្ត្រី​កាំកុងត្រូល​តែ​ម្តង ដោយ​មន្ត្រី​កាំកុងត្រូល​ជា​មន្ត្រី​ជំនាញ​ក្នុង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​លើ​គីមី​អាហារ​។ រីឯ​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៀត​ថា នៅ​ច្រក​កំពង់​ស្ពាន ក្នុង​មួយ​ខែ​ឃើញ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ម្តង​ទៅ​២​ដង​ប៉ុណ្ណោះ​។ គ្រាន់តែ​បន្លាច​ឬ​ឲ្យ​ល្អមើល​ក៏​ប៉ុន្តែ មាន​ដាក់​កុងត្រូលជជុះ​ឈរ​ទារ​យក​ប្រាក់​ពី​ឈ្មួញ​ដោយ​ស្លៀកពាក់​ស៊ី​វិល ហើយ​នៅ​ច្រករបៀង​សាលាក្រុង ដែល​មិន​ទាន់​ដាក់​ឈ្មោះ​ខាង​វៀតណាម ហៅ​ថា​ប៉ុស្តិ៍​កេ​មែរ ស្ថិត​នៅ​ភូមិ​តា​បឹម សង្កាត់​បា​វិត ក៏​ដូច​ជា​ច្រករបៀង​ធំ​ដែរ ឈ្មួញ​នាំ​ចូល​ទំនិញ​ដូច​គេ​ហែ​កឋិន រួច​យក​មក​ដាក់​ចែកចាយ​តាម​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត យក​ទៅ​តាម​ផ្សារ​តូច​ធំ ក្នុង​ខេត្ត និង​យក​ទៅ​រាជធានី​ភ្នំពេញ បង្កប់​តាម​រថយន្តក្រុង​ក៏​មាន​។ ហើយ​បើ​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា គ្រប់​ច្រករបៀង និង​ច្រក​តំបន់​ទាំងអស់​គឺ​សុទ្ធតែ​ដាក់​មនុស្ស​ឲ្យ​ឈរ​ទារប្រាក់​ពី​ឈ្មួញ តាម​មុខរបរ ឬ​មុខទំនិញ​គឺ​និយាយ​ឲ្យ​សាមញ្ញ ប្រជាពលរដ្ឋ​និយាយ​ថា មន្ត្រី​កាំកុងត្រូល​ជួល​មនុស្ស​ជា​ជន​ស៊ី​វិល​ឲ្យ​ទៅ​ឈ​យក​ប្រាក់​ជំនួស ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​លក់​ច្រក​តែ​ម្តង​។

ដូច​ជា​ច្រករបៀង​សាលាក្រុង​មាន​បុរស​ម្នាក់​ឈរ​ទារប្រាក់ នៅ​ប៉ុស្តិ៍​តំបន់ ឃុំ​ដូង ស្រុក​រមាស​ហែក ដាក់​មនុស្ស​ឈ​យក​ប្រាក់​ពី​ឈ្មួញ​តែ​ម្តង ហើយ​បើ​មន្ត្រី​នគរបាល​វិញ​គាត់​ឲ្យ​ដឹង​ថា គ្រប់​ច្រករបៀង​ចំនួន​១៨​ច្រក តំបន់​០៥ និង​ច្រក​ទ្វេភាគី​១ គឺ​ជួល​មនុស្ស​ជា​ជន​ស៊ី​វិល ឬ​សាច់ញាតិ​ឲ្យ​ឈ​យក​ប្រាក់​តែ​ម្តង​។ រីឯ​មន្ត្រី​កាំកុងត្រូល​គឺ​មាន​តែ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ុណ្ណោះ ទាំងនេះ​គឺជា​បញ្ហា​ប្រឈម​ខ្លាំង​ណាស់​ចំពោះ​សុវត្ថិភាព​ចំណីអាហារ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ ទាក់ទិន​ករណី​នេះ​ដែរ​មន្ត្រី​កាំកុងត្រូល​ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មិន​បាន​គ្រប់​ជ្រុងជ្រោយ​គឺ​ដោយសារ​សាខា​កាំកុងត្រូល​ស្វាយ​រៀង​មាន​មន្ត្រី​តិច គឺ​ឈ​ជើង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ តាម​ច្រករបៀង និង​ច្រក​តំបន់​កន្លង​មក​គឺ​គ្រាន់តែ​ដាក់​កម្លាំង ចល័ត​ចុះ​ត្រួតពិនិត្យ​ក្នុង​មួយ​ខែ​បាន​តែ​០៤​ដង​ប៉ុណ្ណោះ ហើយ​នៅ​តាម​ច្រក​តំបន់​នៅ​ក្នុង​ខែឧសភា ២០១៨​ខាង​មុង នឹង​ដាក់​កម្លាំង​ឈរជើង​ត្រួតពិនិត្យ​។ ចំណែក​ច្រករបៀង​មាន​ច្រើន​ជិត​២០​ច្រក​តំបន់​មាន​០៥ តើ​មាន​កម្លាំង​ណា​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ច្រក និង​ចុះ​ទៅ​ពិនិត្យ​តាម​ផ្សារ​នៅ​ទីប្រជុំជន​ផង​ទើប​មាន​ចន្លោះ​ប្រហោង​ទើប​មាន​ដាក់​កម្លាំង​ប្រជាពលរដ្ឋ​ជួយ​មើល​។

មន្ត្រី​ដដែល​បន្ត​ទៀត​ថា ការ​បើក​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​ចេញចូល​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម នេះ គឺ​មិនមែន​សមត្ថកិច្ច​កាំកុងត្រូល​ទេ គឺ​នគរបាល និង​ទាហាន​វរៈ​ការពារ​ព្រំដែន​ដែល​ឈរជើង​តាម​ច្រករបៀង និង​ច្រក​តំបន់​នោះ ដូច្នេះ​កាំកុងត្រូល​មិន​អាច​ទប់ស្កាត់​បាន​ទេ​។ ហើយ​បើ​ការ​ដាក់​មនុស្ស​យក​ប្រាក់​នេះ មិនមែន​មាន​តែ​កាំកុងត្រូល​ទេ គឺ​ច្រក​នីមួយ​ៗ​មាន​០៥​ស្ថាប័ន​ឯណោះ គឺ​គ្រាន់តែ​សុំ​ប្រាក់​ថ្លៃ​បាយ​តិចតួច​សម្រាប់​កម្លាំង​ឈរជើង​តាម​ច្រក​ហើយ​ពេល​សួរ​ថា​ស្ថាប័ន​ណាខ្លះ​ឆ្លើយ​ថា​ទៅ​មើលទៅ​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ័​ថា សូម​ទៅ​ជួប​ជំនួយការ​គាត់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត​ទៅ​។ ហើយ​តាម​ការ​ពិត​ទៅ គឺ​អាជ្ញាធរ​ខេត្ត​លោក​យោគយល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន បើក​ឲ្យ​ចេញចូល​រកស៊ី វា​ជា​ធម្មតា ប្រទេស​ក្បែរ​គ្នា​តែងតែមាន​ចេញចូល​ទៅ​មក​ដោះ​ដូរ​ទំនិញ ឬ​រកស៊ី គាត់​មិន​អាច​ទប់ស្កាត់​បាន​ទេ ចាំ​គាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​មើល​៕


https://youtu.be/z27G7tGKWJg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ