ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទះកំផ្លៀង​ក្នុង​ពេល​ផឹកស៊ី

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ជូន​សភាពការណ៍​បទល្មើស​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ មិន​មាន​អ្វី​កើតឡើង​ទេ ។ ប៉ុន្តែ​ដោយ​មានការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​រវាង​ជនបរទេស និង​បទេស ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ជូន​សភាពការណ៍​បទល្មើស​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ មិន​មាន​អ្វី​កើតឡើង​ទេ ។ ប៉ុន្តែ​ដោយ​មានការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​រវាង​ជនបរទេស និង​បទេស ។

នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨ និង​១៥​នាទី​នៅ​ចំណុច​ហាង​ខ​នឺ​រ៍បារ អូរ​ត្រេះ​១ ក្រុម​ទី​១៧ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត ព្រះ​សីហ​នុ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ERNAT NURMUKHA MEDULi ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ សញ្ចា​តិ KAZASKH STAN បច្ចុប្បន្ន​ស្នាក់​នៅ​បូ​រី BS ភូមិ​៥ សង្កាត់​លេខ​៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ដែល​បាន​ដាល់ និង​ទះកំផ្លៀង​ជនជាតិ​ឥណ្ឌា​ក្នុង​ពេល​ផឹកស៊ី នៅ​បារ​ខាងលើ បណ្តាល​ឲ្យ​បែក​វ៉ែនតា និង​អំបែង​ចូល​ក្នុង​ភ្នែក​រង​របួស​បើក​មិន​រួច ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន ។ បន្ទាប់​ពី​ទទួល​បណ្តឹង​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ស្រាវជ្រាវ​ចាប់​បាន​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​ទី​០៤​ខេ​មេ​សា​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ NiKHiL SAGOR ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ទេសចរណ៍ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​អូរ​ត្រេះ​១​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ករណី​នេះ​កំពង់​បន្ត​នីតិវិធី​នៅ​អធិការ​នគរបាល​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ