ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ក្រេបទឹក​ឃ្មុំ​ជាមួយ​សង្សារ ទើបមិនដឹងរឿង​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​ជួល​មួយ​កន្លែង បន្ទាប់​មក​បាន​ចាក់សោ​.​ក សោ​ហ្វ្រាំង​មុខ និង​យក​ច្រ​វ៉ា​ក់​ចាក់​កង់​ក្រោយ​ថែម​ទៀត រួច​ហើយ​បាន​ឡើង​ទៅ​ដេក​ជាមួយ​សង្សារ​បណ្ដូលចិត្ត​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២ យ៉ាង​សុខសាន្ត ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៤…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ផ្ទះ​ជួល​មួយ​កន្លែង បន្ទាប់​មក​បាន​ចាក់សោ​.​ក សោ​ហ្វ្រាំង​មុខ និង​យក​ច្រ​វ៉ា​ក់​ចាក់​កង់​ក្រោយ​ថែម​ទៀត រួច​ហើយ​បាន​ឡើង​ទៅ​ដេក​ជាមួយ​សង្សារ​បណ្ដូលចិត្ត​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២ យ៉ាង​សុខសាន្ត ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ខណៈនោះ​ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​យក ប៉ុន្តែ​ក្រោ យ​កាច់​សោ​.​កបាន​សម្រេច បញ្ឆេះ​ជិះ​មិនកើត ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​អូស​រត់ ។ ប៉ុន្តែ​សំណាងអាក្រក់​បាន​ជួប​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​កំពុង​ល្បាត មានការ​សង្ស័យ​បាន​ឃាត់​ត្រួតពិនិត្យ តែ​ជន​នោះ​មិន​ព្រម​ឈប់​បាន​នាំ​គ្នា​រត់ ហើយ​នគរបាល​បាន​ដេញ​តាម​ចាប់​បាន​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​មក​វិញ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ម៉ៅ មឿ​ន អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ រស់នៅ​ក្នុងភូមិ ត្រពាំង​សុ​ព័រ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ នគរបាល​ដកហូត​បាន​កូនសោ​ម៉ូតូ ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​.​ក​ម៉ូតូ​ចំនួន​០២ ។ ទួន​ណា​វី​ស​១ សោ​ខ្សៀរ​១ មួក​សុវត្ថិភាព​ចំនួន​០២ និង​មួក​ក្រណាត់​ពណ៌​ខ្មៅ​១ ។

ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​ម្នាក់​ឈ្មោះ ជា អាយុ​ប្រហែល​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ កក អាយុ​ប្រហែល​២៧​ឆ្នាំ ពួក​គេ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ រីឯ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1GH-1340 លេខ​តួ និង​លេខ​ម៉ា​ស៊ី​413886 ។ ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ ជឿន វ៉ា​ន់​ដា អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ អន្លង់​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​រក​ស្ត្រី​ម្នាក់​ដែល​ជា​សង្សារ​របស់​ខ្លួន ស្ថិត​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ លុះ​ពេល​ទៅ​ដល់​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ជួល​នោះ ដោយ​បាន​ចាក់សោ​.​ក សោ​ថាស​ហ្វ្រាំង​មុខ និង​ចាក់សោ​ច្រវាក់​កង់​ក្រោយ​ត្រឹមត្រូវ រួចរាល់​ទើប​ចូល​ទៅ​ដេក​នៅ​បន្ទប់​ជាមួយ​សង្សារ​នៅ​លើ​ជាន់​ទី​២ ។ ខណៈនោះ​ក្រុម​ចោរ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​បាន​សម្រេច ប៉ុន្តែ​បញ្ឆេះ​មិន​ឆេះ​មិន​អាច​ជិះ​រួច ក៏​បាន​នាំ​គ្នា​អូស​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​ឈ្មោះ ម៉ៅ មឿ​ន បាន​សារភាព​ថា​ខ្លួន និង​បក្សពួក​២​នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​ខាងលើ ហើយ​បណ្តើរ​ចេញ​ដល់​ផ្លូវជាតិ​លេខ​០៤ ស្រាប់តែ​ជួប​សមត្ថកិច្ច​ល្បាត​ភ័យ​ពេក ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​បក្សពួក​បាន​រត់​រួច រីឯ​រូបគេ​រត់​មិន​រួច​ក៏​ត្រូវ​បាន​នគរបាល​ដេញ​តាម​ឃាត់ខ្លួន​បាន​វិញ ។

នគរបាល​បស​ន​បន្ត​ថា ចំណែក​យុវជន​ដែល​ជា​ម្ចាស់​ម៉ូតូ​កំពុង​មាន​សេចក្ដីសុខ​ជាមួយ​សង្សារ​មិន​បានដឹង​ថា ចោរលួច​ម៉ូតូ​នោះ​ឡើយ លុះ​ក្រោយមក​ទើប​នគរបាល​ទៅ​កាន់​ផ្ទះ​ជួល​នោះ​សួរ​រក​ម្ចាស់​ម៉ូតូ ទើប​យុវជន​នេះ​ដឹង​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច និង​ដាក់​ពាក្យបណ្ដឹង​ឲ្យ​ចាត់ការ​ចោរ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ