ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកតំណាង​រាស្ត្រ CNRP ចូល​ជួប​អ្នកទោស និង​អំពាវនាវ​ឲ្យ​ដោះ​លែង​អ្នកទោស​មនសិការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកតំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មួយ​ក្រុម​មាន​គ្នា​៣​នាក់ ដឹកនាំ​ដោយ​លោក លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ចូល​ទៅ​ជួប​អ្នកទោស​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកតំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មួយ​ក្រុម​មាន​គ្នា​៣​នាក់ ដឹកនាំ​ដោយ​លោក លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ចូល​ទៅ​ជួប​អ្នកទោស​នៅ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នេះ ។

យ៉ាងណាមិញ​លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​លើក​ឡើង​ថា អ្នកទោស​ដែល​លោក​បាន​ជួប​សុទ្ធ​ជា​អ្នកទោស​មនសិកា មិនមែន​ជា​អ្នកទោស​ឧក្រិដ្ឋ​សម្លាប់​មនុស្ស ឬ​ប្លន់​ទ្រព្យសម្បត្តិ ឬ​សាហាវព្រៃផ្សៃ​ទេ ដូច្នេះ​លោក​ស្នើ «​សុំ​ថ្នាក់ដឹកនាំ​មេត្តា​ដោះ​លែង​ពួក​គេ​ភាគច្រើន​ជា​យុវជន​» ។ បន្ទាប់​ចូល​បាន​ជួប​អ្នកទោស​មួយ​ចំនួន​រួច​មក​លោក អ៊ូ ច័ន្ទ​រ័​ត្ន​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកទោស​ដែល​លោក​បាន​ចូល​ជួប​នោះ​បាន​សំដែង​ការ​សប្បាយ​រីករាយ ព្រោះ​មិនសូវ​មាន​អ្នក​ចូល​មក​ជួប​ទេ ។

អ្នកទោស​ដែល​លោក​បាន​ជួប បាន​សំណូមពរ​តាម​រយៈ​រូប​លោក​ថា សូម​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ត្រូវ​បាន​អនុញ្ញាតិ​បាន​ចូល​ជួប​ពួក​គេ​ញឹកញាប់​ផង ។ លោក​បាន​បន្ត​ថា អ្នកទោស​បាន​លើក​ឡើង​ថា កន្លែង​ស្នាក់​នៅ​មាន​សភាព​លំបាក​គ្មាន​កង្ហារ និង​មាន​មូស​ច្រើន​ទៀត​ផង ដែល​តែងតែ​ខាំ​ខ្លាំង​ណាស់​ជាប់ដៃ​ជាប់ជើង​រហូត ។ លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លើកលែងទោស​ដល់​ពួក​គាត់​ផង​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ អតីត​អ្នកតំណាង​រាស្ត្រ​រូប​នេះ​បន្ត​ថា ៖ «​ការ​ដាក់​ពន្ធនាគារ​បែប​នេះ អាច​ប៉ះពាល់​អនាគត និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ។ ព្រោះ​អ្នកខ្លះ​មាន​ឪពុក​ម្តាយ​ក្រុម​គ្រួសារ អ្នកខ្លះ​មានកូន​ផង​» ។

គួរ​មានការ​ប្រ​ណៃ​ពី​ថ្នាក់ដឹកនាំ​ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ។ លោក​ថា ពេល​ស្នើ​សុំ​ចូល​មាន​សមាភាព​៥​នាក់ តែ​ត្រូវ​បាន​អនុញ្ញាត​តែ​៣​នាក់​ទេ ។ ពេល​ចូល​ដល់​ក្នុង​ពន្ធនាគារ គឺ​ក្រុម​លោក មិន​បាន​ជួប​លោកមា​ជ សុ​វ​ណ្ណា​រ៉ា​នោះ​ទេ ប្រហែលជា​នៅ​ជាប់​ពិន័យ​នៅឡើយ ។ អ្នកទោស​ទាំងនោះ​នៅ​តែ​មាន​ស្មារតី​ចំពោះ​ជាតិ និង​សង្គម​ដដែល ហើយ​សម្រាប់​ស្មារតី​បុគ្គល​នៅ​តែ​រឹង​មាំ​ដដែល ។ ការ​ចូល​ជួប​នេះ​មាន​មនុស្ស​១៤​នាក់ ដែល​ក្នុង​នោះ គឺ​រួម​មាន​លោក​អ៊ុំ សំ​អាន​ម្នាក់​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ថា បន្ទាប់​ពី​លោក​ជុន ចាន់​បុត្រ​បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​កន្លង​មក ការ​ចូល​សួរសុខទុក្ខ អ្នកតំណាង​រាស្ត្រ​ត្រូវ​បាន​ហាមឃាត់ សូ​ម្បី​អ្នកតំណាង​រាស្ត្រ​ក្តី ហើយ​ពេល​នេះ​លោក​ជា​អតីត​តំ​ណា​រាស្ត្រ​ទើបបាន​ចួ​លម​ក​ជួប​ពួក​គាត់ ៕

កែសម្រួលដោយ