ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឱ្យ​ចំ​គោលដៅ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​បណ្ណាល័យ​គុណគ្រូ នៅ​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង ស្ថិត​ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុកព្រៃឈរ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា…

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​បណ្ណាល័យ​គុណគ្រូ នៅ​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង ស្ថិត​ក្នុង​ឃុំ​ជ្រៃ​វៀន ស្រុកព្រៃឈរ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា លោក គួ​ច ចំរើន អភិបាលខេត្ត បាន​ថ្លែង​ថា បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុង​មានការ​ជឿនលឿន​ទៅ​មុខ​លើ​បច្ចេកវិទ្យា​និង​ព័ត៌មានវិទ្យា ។

ដូច្នេះ សូម​ប្អូន​ៗ​និង​ក្មួយ​ៗ​ជា​សិស្សានុសិស្ស ដើរ​ឲ្យ​ទាន់​សម័យកាល តែ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ត្រូវ​ប្រើ​ឲ្យ​ចំ​គោលដៅ​ក្នុង​ការ​សិក្សា ចៀសវាង​កុំ​ឲ្យ​ក្លាយជា​អាវុធ​មុខ​ពីរ ។

លោក​អភិបាលខេត្ត គួ​ច ចំរើន បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​តាម​ប​ណ្ណាល័យ ​និង​ព័ត៌មានវិទ្យា ព្រមទាំង​ត្រូវ​ចូលរួម​អនុវត្ត
គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។ ក្នុងនោះ​ផង​ដែរ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ពាក់មួក​សុវត្ថិភាព​ពេល​ជិះ​ម៉ូតូ បើកបរ​រថយន្តត្រូវ​ពាក់​ខ្សែក្រវាត់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ច​រាចរណ៍​ដោយ​ប្រកា​ណាមួយ ។ លោក​បញ្ជាក់​ថា បណ្ណាល័យ​នេះ​ពិតជា​ត្រូវការ​ចាំបាច់​ណាស់សម្រាប់​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ធ្វើការ​ស្រាវជ្រាវ​និង​សិក្សា​បន្ថែម ។

អភិបាលស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​ថា​នៅទូ​ទាំង​ស្រុក​មាន​អគារសិក្សា​សរុប​ចំនួន​១៨០​ខ្នង ស្មើនឹង​៧៩៧​បន្ទប់ ក្នុង​នោះ​អគារសិក្សារបស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន មាន​ចំនួន​២១០​បន្ទប់ ។

ដោយឡែកវិទ្យាល័យ ហ៊ុន សែន ព្រៃ​ទទឹង មាន​អគារសិក្សា​សរុប​៨​ខ្នង ៤០​បន្ទប់ ក្នុង​នោះ​អគារដែល​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​៣​ខ្នង​១៥​បន្ទប់ និង​មាន​សិស្សានុសិស្ស​សរុប​ចំនួន ១.៩៥៨​នាក់ ក្នុង​នោះ​ស្រី​៨៥៧​នាក់ គ្រូ​សរុប​៧៨​នាក់​(​ស្រី​៣៨​នាក់​) ប៉ុន្តែ​បច្ចុប្បន្ន​សាលា​ទាំងនេះ​ពុំ​ទាន់​មាន​បណ្ណាល័យ​នៅឡើយ​ទេ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ