ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ម្នាក់ នឹង​មាន​លេខ​កូដ​សម្គាល់​ខ្លួន​១ចាប់ពី​ឆ្នាំ២០១៩ទៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ការ​គ្រប់គ្រង ទិន្ន័យ​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល ក៏​ដូច​ជា​សម្រួល​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ពី​រដ្ឋ និង​ពី​វិស័យ​ឯកជន​មាន​ភាព​ច្បាស់លាស់ តម្លាភាព និង​រហ័ស​ទាន់ចិត្ត​នោះ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ពលរដ្ឋ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឱ្យ​ការ​គ្រប់គ្រង ទិន្ន័យ​ប្រជាពលរដ្ឋ​កាន់តែ​ងាយស្រួល ក៏​ដូច​ជា​សម្រួល​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ពី​រដ្ឋ និង​ពី​វិស័យ​ឯកជន​មាន​ភាព​ច្បាស់លាស់ តម្លាភាព និង​រហ័ស​ទាន់ចិត្ត​នោះ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ពលរដ្ឋ​កម្ពុជា នឹង​មាន​លេខ​កូដ​១​ដែល​មាន​១០​ខ្ទង់ សម្រាប់​សម្គាល់​អត្តសញ្ញាណ​របស់​ខ្លួន ។ នេះ​បើ​តាម​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ។

លោក យិ​ន ម៉ា​លី​ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ឆ្នាំ​២០១៩​តទៅ ប្រជាពលរដ្ឋ​ម្នាក់​ៗ​នឹង​មាន​លេខ​កូដ​១០​ខ្ទង់​សម្រាប់​សម្គាល់​អត្តសញ្ញាណ​ម្នាក់​មួយ ប៉ុន្ដែ​សូមកុំ​ច្រឡំ​គ្នា​ជាមួយ​លេខ​នៅ​ក្នុង​អត្ត​សណ្ណា​ប័ណ្ណ ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​វេទិកា​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក​កម្ពុជា​-​កូរ៉េ កាលពី​ថ្ងៃ​ទី​២៩ មីនា កន្លង​មក ។

លោក​បន្ត​ថា ៖« យើង​បង្កើត​លេខ​កូដ​ហ្នឹង ពេល​ប្រជាពលរដ្ឋ​ប្តូរ​អត្ត​សញ្ញាប័ណ្ណ ត្រូវ​ព្រី​ន​លេខ​កូដ​នេះ​ដាក់​លើ​អត្ត​សញ្ញាប័ណ្ណ​វិញ សម្រាប់​យក​ទៅ​ទទួលយក​សេវា​ផ្សេង​ៗ ។ អីចឹង​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​សម្រាប់​បុគ្គល​លែង​ផ្ទៀងផ្ទាត់​តាម​ឈ្មោះ​បុគ្គល​ទៀត​ហើយ »​។

លោក​លើក​ឡើង​ថា ៖« ហេតុ​អ្វី​បានជា​យើង​ត្រូវការ​អត្តសញ្ញាណ?  ជា​ទូទៅ​អត្តសញ្ញាណ​នេះ គឺជា​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​មាន​ពី​កំណើត ហើយ​យើង​បាន​អនុវត្ត​ទៅ​តាម​គោលដៅ​សហ​វត្ស​ប្រកបដោយ​និរន្តរភាព ។ ក្នុង​ប្រទេស​នីមួយ​ៗ ត្រូវ​តែ​ផ្តល់​អត្តសញ្ញាណ​ខាង​ផ្លូវច្បាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ ។ អីចឹង​គោលដៅ​របស់​យើង ត្រូវ​ធានា​នូវ​ការ​អនុវត្ត​លក្ខខណ្ឌ​ជា​អន្តរជាតិ ហើយ​អត្តសញ្ញាណ​នេះ​ជា​ឧបករណ៍​មួយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គ្រប់គ្រង​មនុស្ស​ឱ្យ​បាន​ជាក់លាក់ »​។
លោក​ថា ៖« បើ​អត់​មាន​ប្រព័ន្ធ​នេះ​ទេ ការ​គ្រប់គ្រង​និង​ការ​ផ្តល់​សេវា​របស់​យើង ក៏​មិន​ទាន់​ច្បាស់លាស់​ដែរ អីចឹង​ចាំបាច់​ត្រូវ​មាន​ត្រូវ​មាន​អត្តសញ្ញាណ​ខាង​ផ្លូវច្បាប់ »​។

លោក​បន្ថែម​ថា ៖« បច្ចុប្បន្ន ប្រទេស​យើង បើ​និយាយ​ពី​ការ​ប្រើប្រាស់​កាត គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ​កាត​ទាំងអស់​ត្រូវការ​កាត​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​មួយទៀត​ដើម្បី​បញ្ជាក់​ថា កាត​ទាំងនោះ​ត្រឹមត្រូវ ។ នៅ​ថ្ងៃក្រោយ​ទៅ​ដើម្បី​កាត់​បន្ថយ​កាត​ទាំង​អស់នេះ​បាន យើង​ងាក​មក​ប្រើប្រាស់​លេខ​កូដ​សម្គាល់​ខ្លួន​បុគ្គល​វិញ បាន​ន័យ​ថា យើង​ត្រូវ​លេខ​កូដ​តែ​មួយ​(Unique ID)​។ បើ​យើង​មាន Unique ID អីចឹង​កាត​ទាំង​អស់នោះ​លែង​ចាំបាច់​ទៀត​ហើយ នៅ​ក្នុង​គោលដៅរ​ដ្ឋា​ភោ​បាល​អេ​ឡិច​ត្រូ​និក » ។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក អ៊ូ ផា​ន់​ណា​រិ​ទ្ធិ មាន​ប្រសាសន៍​ថា ៖« ទៅ​ថ្ងៃ​ខាង​មុខ បើ​យើង​នឹង​មាន​នឹង​លេខ​កូដ​១​សម្រាប់​សម្គាល់​នូវ​អត្តសញ្ញាណ​របស់​យើង​នោះ​គឺ​ល្អ​ហើយ ហើយ​ការ​ផ្ដល់​សេវា​នានា​ក៏​លឿន​រហ័ស​ផង​ដែរ ប៉ុន្តែ​ធ្លាប់​បាន​គិត​ទេ​ថា​ប្រ​សិន​ទិន្នន័យ​នោះ​ធ្លាក់​ចូល​ដល់​ដៃ​ជន​ទី​បី នឹង​មានរឿង​អ្វី​កើតឡើង ?​» ។

លោក​បញ្ជាក់​ថា ៖« អ្នក​ដែល​យក​លេខ​កូដ​យើង​ទៅ​ប្រើ បើ​មាន​បញ្ហា​អ្វីមួយ គឺ​បញ្ជាក់​ថា​យើង​ជា​អ្នក​ធ្វើ គ្មាន​ន​ណា​ក្រៅពី​យើង​នោះ​ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ