ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់…! ម៉ូតូដួលភ្លាម កុងតឺន័រមកកិនញ៉ាច់​ចំ​ក្បាល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័មបំផុត ក្រោយ​ពី​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​​កិន​ពី​ក្រោយចំ​ក្បាល​ធ្លាយ​​ខួរ ខណៈ​ជិះ​ម៉ូតូឌុប​ក្មួយ​ស្រីក៏​ជំពាក់​ជាមួយ​ចិញ្ចើម​ផ្លូវ​បណ្តាល​​ឱ្យ​ដួល​​ម៉ូតូ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័មបំផុត ក្រោយ​ពី​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​​កិន​ពី​ក្រោយចំ​ក្បាល​ធ្លាយ​​ខួរ ខណៈ​ជិះ​ម៉ូតូឌុប​ក្មួយ​ស្រីក៏​ជំពាក់​ជាមួយ​ចិញ្ចើម​ផ្លូវ​បណ្តាល​​ឱ្យ​ដួល​​ម៉ូតូ កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ មីនា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​អូរ​ឌឹ​ម​កប់​ស្រូវ ក្នុងភូមិ​ស្រែ​តេជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេក​ច​ក្តី​រាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់ខាងលើ ​ឈ្មោះ​សឿ​ន សុ​ជាតិ ហៅ​ញ៉ា​ញ់ អាយុ​៣០​
ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុង​ភូមិ​សុ​ភី ឃុំ​វាលស្រែ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FU-1971 ។ ដោយឡែក ខាង​រថយន្ត​កុងតឺន័រ ពណ៌.ស​មាន​ក្បាល​ពាក់​ស្លាក​​ព្រះ​សីហ​នុ 3A-2417 ហើយ​កន្ទុយ​មាន​ស្លាក​លេខ​ព្រះ​សីហ​នុ 4A-1729 អ្នកបើកបរ​រត់បាត់ស្រមោល ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ទាំង​ម៉ូតូ​និង​រថយន្ត​គឺ​ធ្វើ​ដំណេ​ើ​រ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​​ដល់​ចំណុច​​កើតហេតុ ​​ភាគី​ម៉ូតូ​ជិះដួល​ ក៏​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​ពីក្រោយចាប់ហ្វ្រាំង​មិនទាន់​ ក៏​កិន​​ចំមនុស្ស​​​តែ​ម្តង ។ សំណាងល្អ​ខ្លាំង​ណាស់ ដោយ​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ពីក្រោយ មិន​​មាន​រងគ្រោះថ្នាក់​អ្វី​នោះ​​ទេ ។

អត្ថបទសរសេរ ដោយ