ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​អភិបាលរង​ខេត្ត​ថ្មី​ជំនួស​អភិបាលរង​ចាស់​ដែល​ត្រូវ​ទៅ​បំពេញការងារថ្មី

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ពោធិ៍សាត់ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ថ្នាក់ដឹកនាំ​ចំនួន​ពីរ​រូប ក្រោម​អធិបតីភាព លោក…

ខេត្តពោធិ៍សាត់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ពោធិ៍សាត់ មាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ថ្នាក់ដឹកនាំ​ចំនួន​ពីរ​រូប ក្រោម​អធិបតីភាព លោក ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

តាម​ព្រះរាជក្រឹត្យ​លេខ ន​ស រក​ត ១៣១៣ ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ បាន​ត្រាស់​បង្គាប់​តែងតាំង និង​ផ្ដល់​ឋានៈ លោកស្រី ជុក សុ​ផា​នី ពី​អភិបាលរង​ខេត្តពោធិ៍សាត់ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។ អនុក្រឹត្យ​លេខ ២៣២ អន​ក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​សម្រេច​តែងតាំង​លោកស្រី ម៉ែ​ន ផ​ល្លី ឋានន្តរ​ស័​ក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥ ពី​អភិបាលរង​ស្រុក​ក្រគរ ឲ្យ​កាន់​មុខ​តំណែង​ជា​អភិបាលរង​ខេត្តពោធិ៍សាត់ ជំនួស​លោកស្រី ជុក សុ​ផា​នី ដែល​បាន​ផ្លាស់​ទៅ​បំពេញការងារ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ ។

លោក ប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ​តំណាង សម្ដេច​ក្រឡាហោម បាន​ថ្លែង​ថា ការ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូប​នេះ​ជា​រឿង​ធម្មតា​របស់​មន្ត្រីរាជការ ក្នុង​ការ​តំឡើង​ឋានៈ តួនាទី ភារកិច្ច ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ការងារ និង​ការ​លើកទឹកចិត្ត​ដល់​សា​ម៉ី​ខ្លួន​ដែល​បាន​ខិតខំ​បម្រើ​ការងារ​ជូន​សង្គម​ជាតិ និង​ប្រជាជន​កន្លង​មកនេះ ។

លោកស្រី ជុក សុ​ផា​នី និង​លោកស្រី ម៉ែ​ន ផ​ល្លី បាន​ចូល​បំរើ​ការងារ​តាំងពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ បាន​តស៊ូ និង​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែប​យ៉ាង​នៅ​តាម​ស្ថាប័ន​មន្ទីរ​នានា និង​ជា​អភិបាលរង​ក្រុង​ស្រុក ដូច្នេះ​ហើយ​ទើប​មក​ដល់​ពេល​នេះ​សម​ល្មម នឹង​ទទួល​បាន​មុខ​តំណែង​ពី ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ។

លោក​រដ្ឋលេខាធិការ​សូម​ឲ្យ​លោកស្រី ម៉ែ​ន ផ​ល្លី សហ​ការណ៍​ល្អជា​មួយ​អភិបាល អភិបាលរង​ខេត្ត​ទាំងអស់ ដើម្បី​បន្ត​ដឹកនាំ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ​លោក​ប៉ាវ ហម​ផា​ន ក៏​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចំរើន​នូវ​សមិទ្ធផល​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។ លោក​សង្ឃឹមថា ក្រោយ​ពី​ការ​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ជា​យ៉េន​ឌ័​រ​នេះ នឹង​បានជា​ធនធានមនុស្ស​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​ខេត្ត​ឲ្យ​កាន់តែ​រីក​ចម្រើន និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ