ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង The Food Palace ឱកាស​សម្រាប់​អ្នក​ចាប់ផ្តើម​មុខរបរ​ថ្មី ឬ​ចង់​ពង្រីក​អាជីវកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្រាប់​លោក​អ្នកមាន​បំណង​ចង់​ចាប់ផ្តើម​មុខ​ជំនួញ​ដោយ​ខ្លួនឯង ឬ​ក៏​ម្ចាស់​ភោជ​នីយ​ដ្ឋាន​និង​ភេសជ្ជៈ​មាន​បំណង​ចង់​ពង្រីក​មុខរបរ​របស់​ខ្លួន​នោះ ពេល​នេះ​ឱកាស​ពិសេស​បាន​មក​ដល់​ហើយ​ជាមួយនឹង​គម្រោង​វិមាន​អាហារ (The Food Palace) នៅ​តំបន់​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ដែល​នឹង​ចាប់​ដំណើរការ​នា​ខែ…

រាជធានី​ភ្នំពេញ​ ៖ សម្រាប់​លោក​អ្នកមាន​បំណង​ចង់​ចាប់ផ្តើម​មុខ​ជំនួញ​ដោយ​ខ្លួនឯង ឬ​ក៏​ម្ចាស់​ភោជ​នីយ​ដ្ឋាន​និង​ភេសជ្ជៈ​មាន​បំណង​ចង់​ពង្រីក​មុខរបរ​របស់​ខ្លួន​នោះ ពេល​នេះ​ឱកាស​ពិសេស​បាន​មក​ដល់​ហើយ​ជាមួយនឹង​គម្រោង​វិមាន​អាហារ (The Food Palace) នៅ​តំបន់​ត្រើយម្ខាង​នៃ​រាជធានី​ភ្នំពេញ ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ដែល​នឹង​ចាប់​ដំណើរការ​នា​ខែ តុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

ទីក្រុង​រណប​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​ជាប់​ច្រាំង​ទន្លេ​នៃ​រាជ​ធានី​ភ្នំពេញ និង​ខាងឆ្វេង​ដៃ​នៃ​រង្វង់​មូល​ថ្មី​ជ្រោយចង្វារ​ត្រើយម្ខាង​នៃ​ស្ពាន​ជ្រោយចង្វារ ដែល​បច្ចុប្បន្ន​មាន​មហាវិថី​, គម្រោង​ផ្ទះល្វែង​អាជីវកម្ម​, សួន Dinosaur Alive, ដី​ជួល​អាជីវកម្ម​ចម្រុះ និង​សំណង់​សំខាន់​ជា​ច្រើន​បាន​លេច​ចេញ​ជា​រូបរាង​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​រណប​ដ៏​ធំ​មួយ​នេះ ។

ជាមួយ​គ្នា​នេះ​ទីក្រុង​រណប​ថ្មី​នឹង​អភិវឌ្ឍ​គម្រោង​មួយ​ដែល​មានឈ្មោះ​ថា The Food Palace លើ​មហា​វិថី OCIC លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣ ហិ​កតា​ដែល​មាន​ហាង​និង​រទេះ​សរុប​ប្រមាណ​ជា ២២៥ ទីតាំង​សម្រាប់​ម្ចាស់​អាជីវកម្ម​, ភោជនីយដ្ឋាន ដែល​មាន​បំណង​ពង្រីក​នូវ​មុខរបរ​របស់​ខ្លួន​នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​។ ជាមួយនឹង​គ្រោង​របស់​គម្រោង​មាន​រចនា​បទ​ខ្មែរ​សុទ្ធសាធ​, ទីតាំង​ធំ​ទូលាយ​ដែល​អំណោយផល​ដល់​ភ្ញៀវ​ដោយ​មាន​ចំណត​ឡាន​ដល់​ទៅ ៣២៤​ចំណត និង​ចំណត​ម៉ូតូ ៦០៤​ចំណត និង​អាច​ទទួលភ្ញៀវ​បាន​ដល់​ទៅ ៨០០​នាក់​នោះ តម្លៃ​នៃ​ការ​ជួល​ទីតាំង​ក៏​មាន​លក្ខណៈ​ធូរ​ថ្លៃ​ទៀត​ផង​។

ម្ចាស់​គម្រោង The Food Palace បានឱ្យ​ដឹង​ថា​សម្រាប់​តម្លៃ​ឈ្នួល​ទីតាំង​រទេះ​ដែល​មាន​ទំហំ​ទីតាំង ១.៨ ម៉ែត្រ x ១.៨ ម៉ែត្រ​គឺ​មាន​តម្លៃ​ចាប់ពី ១៥៥ ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ និង​តម្លៃ​ឈ្នួល​ទីតាំង​ហាង ចាប់ពី​តម្លៃ ២៥០ ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ ដែល​ទីតាំង​ហាង​នីមួយ​ៗ​មាន​ទំហំ ២.៥ ម៉ែត្រ x ៣ ម៉ែត្រ ។ ម្ចាស់​គម្រោង​បាន​ផ្តល់​ទឹក​សម្រាប់​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ហើយ​លោក​អ្នក​គ្រាន់តែ​កក់​ប្រាក់​សម្រាប់​ការ​ជួល​ប្រភេទ​រទេះ ៥០០​ដុល្លារ និង​ប្រភេទ​ហាង ១,០០០​ដុល្លារ​។ អ្វី​ដែល​ម្ចាស់​គម្រោង​ផ្តល់​ជូន​យ៉ាង​អស្ចារ្យ​ដល់​លោក​អ្នកផង​ដែរ​នោះ គឺ​ការ​រៀបចំ​តុ​កៅអី​សាធារណៈ ក្នុង​នោះ​ផង​ដែរ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​លោក លោកស្រី​ដែល​ជា​អ្នក​ជួល​ទីតាំង​ហាង​និង​ទីតាំង​រទេះ គឺ​ម្ចាស់​គម្រោង​នឹង​ផ្តល់​ជូន​នូវ​ម៉ូត​រទេះ និង​ហាង​ជា​ទំហំ​ដល់​លោក លោកស្រី​តែ​ម្តង ។

កុំ​ឲ្យ​ឱកាស​នៃ​ការ​ចាប់ផ្តើម​ជំនួញ​និង​មុខរបរ​នៅ​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​មួយ​នេះ​រំលង​ទៅ​ផុត​ពី​ដៃ​របស់​លោក លោកស្រី អ្នក​នាង​កញ្ញា​នោះ សូម​រួសរាន់​ធ្វើការ​ទំនាក់ទំនង​មក​កាន់​ម្ចាស់​គម្រោង​សម្រាប់​ធ្វើការ​កក់​ហាង ឬ​ក៏​ទីតាំង​រទេះ​តាម​រយៈ​៖ ទូរស័ព្ទ​លេខ​012 555-208/089 260-706/​017 229-925/070 707-558 ឬ​ក៏​លោក​អ្នក​អញ្ជើញ​ចូល​ទៅ​កាន់​ការិយាល័យ​វិមាន​អាហារ​ដែល​មាន​ទីតាំង​ផ្ទះ​អាជីវកម្ម​នៃ​ខុន​ដូ​រុងរឿង​ផ្ទះ​លេខ #E12 ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ ទីក្រុង​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ