ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​ឱប​ខ្មោច​ប្រពន្ធ​… ដែល​សង្ស័យ​សម្លា.ប់​រហូត​ធុំក្លិន​ទៅ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​មាន​អាការ​ស្រវឹង​ដាប​វង្វេងវង្វាន់​អស់​ទៅ​ហើយ ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​វាយ​ខ្នោះ​នៅ​ក្នុង​មុង ខណៈ​ដេក​ឱប​ខ្មោច​ប្រពន្ធ​ ដែល​មិនដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា​ទេ និង​សង្ស័យ​ជា​អំពើ​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់ ។ ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​៤…

ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​មាន​អាការ​ស្រវឹង​ដាប​វង្វេងវង្វាន់​អស់​ទៅ​ហើយ ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់​វាយ​ខ្នោះ​នៅ​ក្នុង​មុង ខណៈ​ដេក​ឱប​ខ្មោច​ប្រពន្ធ​ ដែល​មិនដឹង​ថា​ស្លាប់​តាំងពី​ពេល​ណា​ទេ និង​សង្ស័យ​ជា​អំពើ​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់ ។ ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​៤ មេ​សា នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តជិត​ផ្ទះសំណាក់​៩៩៩ ។

យ៉ាងណា​ក៏​ដោយ ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​អះអាង​ថា សមត្ថកិច្ច​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​ដែរ ។ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​ បាន​ប្រាប់​កោះសន្តិភាព​ថា មុន​ពេល​ហេតុការណ៍​កើតឡើង មាន​សេចក្តីរាយការណ៍​ពី​អ្នក​​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ថា មាន​ហិង្សា​កើតឡើង និង​ក្រោយមក​បាត់​មិនឃើញ​ស្ត្រី​រង​គ្រោះ​ចុះ​ឡើង ពី​ចំណុច​ស្នាក់​នៅទេ​គឺ​ស្ងាត់ ។ លុះ​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើល​ និង​បើក​មុង​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ជា​ប្តី​ដេក​ឱប​ប្រពន្ធ​ ហាក់ដូច​មិនដឹង​រឿង​អី​ទាំងអស់​ពោល​ គឺ​ស្រវឹង​យ៉ាង​ជោក​ជាំ អត់​ដឹង​ខ្យល់​សោះ ។ ជន​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តើរ​យ៉ាង​លំបាក​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​សាកសួរ ។

ករណី​នេះ ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក ធិ​ន​ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជា​អំពើ​មនុស្សឃាត​ គឺ​ប្តី​សម្លាប់​ប្រពន្ធ ។ តាម​ប្រភព​ពី​អ្នកស្រុក​និយាយ​ថា គ្រួសារ​មួយ​នេះ ប្តី​ជា​អ្នក​រកស៊ី​ចាប់​ម៉ូយ​ដាក់​រថយន្ត​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឯ​ប្រពន្ធ​មិនដឹង​ថា​រកស៊ី​អ្វី​ទេ ។ ប្រភព​នានា​ថា ប្តី​តែង​ទិញ​ស្រាយ​កមក​ផ្ទះ​ឱ្យ​ប្រពន្ធ​ផឹក ​គឺ​ផឹក​ទាំង​២​នាក់ ហើយ​កាលពី​ថ្ងៃមុន​មិនដឹង​មានរឿង​អ្វី​ទេ​ផ្ទុះ​ជា​ជម្លោះ​ម្តង ​គឺ​ប្តី​វាយ​ប្រពន្ធ តែ​ត្រូវ​ប្រពន្ធ​កាប់​ឱ្យ​របួស​វិញ ។

មិនដឹង​ថា​ ពិត​ឬ​យ៉ាងណា​ទេ ជនសង្ស័យ​ជា​ប្តី​ថា​ ខ្លួន​ឈ្មោះ អ៊ុ​កសី អាយុ​ជិត​៤០​ឆ្នាំ និង​មានកូន​ស្រី​១ ។
ប៉ុន្តែ​អ្នកស្រុក​ថា គ្រួសារ​មួយ​នេះ​មិន​ដែល​ឃើញ​មានកូន​មក​រស់នៅ​ជាមួយ​ទេ គឺ​ឃើញ​មាន​តែ​២​នាក់​ប្តី​ប្រពន្ធ​តែ​ប៉ុណ្ណោះ ពេល​ស្រវឹង​ម្តង​ៗ​លែង​ដឹង​អី​ទាំងអស់ ៕ ​

អត្ថបទសរសេរ ដោយ