ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​រង​ការ​ខូចខាត​យ៉ាងដំណំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​កូនប្រុស​តូច​ម្នាក់​មក​ពី​ខេត្តកំពង់ចាម បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន មក​ដល់​ក្ដាន់​ពីរ​ស្មាន​តែ​ស្តុ​ប​ខៀវ បាន​ជាន់​ហ្គែ​របើក​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត CRV រុញ​ទៅ​បុក​គូទ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​កូនប្រុស​តូច​ម្នាក់​មក​ពី​ខេត្តកំពង់ចាម បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន មក​ដល់​ក្ដាន់​ពីរ​ស្មាន​តែ​ស្តុ​ប​ខៀវ បាន​ជាន់​ហ្គែ​របើក​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត CRV រុញ​ទៅ​បុក​គូទ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច​មុខ​សួនច្បារ​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​រួម​និង​កូនប្រុស​តូច​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF១០៩៤ បើកបរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទើបតែ​បើក​ចេញ​មក​ពី​ខេត្តកំពង់ចាម ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ មុខ​សួន​ក្ដាន់​ពីរ ស្មាន​តែ​ភ្លើងស្តុប​ពណ៌​ខៀវ ក៏​ជាន់​ហ្គែ​រ​ស្រាប់តែ​លោត​ភ្លើង​ក្រហម តែ​រថយន្ត​ជ្រុល​ហ្គែ​រ​ទៅ​បុក​គូទ​រថយន្ត​នៅ​ពីមុខ​មួយ​គ្រឿង​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-១១៧៤ ហើយ​រុញ​រថយន្ត CRV ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ចំ​ពីក្រោយ បណ្ដាល​ឲ្យ​ក្រពឹត​គូទ​ក្រោយ​ចំហៀង​ខាងស្តាំ ចំណែកឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​រង​របួស​មួយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​បាន​ធ្វើការ​ជួយ​សម្របសម្រួល​ខាង​រថយន្ត​បង្ក ព្រម​សង​ទៅ​ឲ្យ​ខាង​រថយន្ត​កាម​រី​បា​ឡែ​ន​ចំនួន​៥០​ដុល្លារ​បញ្ចប់រឿង ឬ​ឯ​រថយន្ត CRV វិញ​ត្រូវ​បាន​ម្ចាស់​រថយន្ត​បង្ក​ធានា​យក​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​វែង​ឆ្ងាយ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ