ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ​រេ​ចង្កូត​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​បាក់​អស់​២

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើករថយន្ត​ដឹក​ឥដ្ឋ​ចេញ​មក​ពី​ម្តុំ​វត្ត​នាគ​វ័​ន្ត គោលបំណង​ជិះ​ទៅ​កន្លែង​ឡឥដ្ឋ​នៅ​ឧដុង្គ មក​ដល់​ចំណុច​កើតហេតុ ក៏​ដាច់​ការ​ប៉ែន​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អស់​ចំនួន​២​ផ្លា​ក និង​ស្លាក​យីហោ​លក់​ភេសជ្ជៈ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមេសា…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើករថយន្ត​ដឹក​ឥដ្ឋ​ចេញ​មក​ពី​ម្តុំ​វត្ត​នាគ​វ័​ន្ត គោលបំណង​ជិះ​ទៅ​កន្លែង​ឡឥដ្ឋ​នៅ​ឧដុង្គ មក​ដល់​ចំណុច​កើតហេតុ ក៏​ដាច់​ការ​ប៉ែន​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អស់​ចំនួន​២​ផ្លា​ក និង​ស្លាក​យីហោ​លក់​ភេសជ្ជៈ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្បែរ​នឹង​គល់​ស្ពាន​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​បើករថយន្ត​ធុន​ធំ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់​លាយ​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ឃ​-1166 ភព​៣ ជា​រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅ​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍​អស់​ចំនួន​២​ផ្លា​ក និង​ស្លាក​យីហោ​លក់​ភេសជ្ជៈ​គ្រប់​ប្រភេទ​វៀច​អស់ ព្រមទាំង​ក្រពឹត​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខូចខាត​យ៉ាងដំណំ សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ ។

បើ​តាម​សម្ដី​របស់​តៃកុង​រថយន្ត​ដឹក​ឥដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​ចេញ​មក​ពី​ម្តុំ​វត្ត​នាគ​វ័​ន្ត គោលបំណង​ទៅ​យក​ឥដ្ឋ​នៅ​ផ្លូវជាតិ​លេខ​៥​ក្បែរ​ឧដុង្គ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ដាច់​ការ​ប៉ែន​រថយន្ត ហើយ​គាត់​ឃើញ​រថយន្ត​ស៊េរី​ទំនើប​នៅ​ពីមុខ​គាត់​ខ្លាច​បុក ក៏​គេច​ចង្កូត​ទៅ​ស្តាំ​ក៏​បុក​ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​បុក​ស្លាក​យីហោ​ផ្ទះ​លក់ដូរ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ