ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះពិតជាសប្បាយពុំធ្លាប់មានមើលចុះ ក្រុង​ទេព​និ​មិ្ម​ត​រៀបចំ​ធ្វើ​សង្ក្រាន្ត

5 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣ ខែមេសា ២០១៨​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត នៅ​ក្រុងប៉ៃលិន​បាន​រៀបចំ​តុបតែង​ត្រៀម​ធ្វើ​សង្ក្រាន្ត នៅ​បរិវេណ​វិទ្យាល័យ​របស់​ខ្លួន ។…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣ ខែមេសា ២០១៨​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ក្រុង​ទេពនិម្មិត នៅ​ក្រុងប៉ៃលិន​បាន​រៀបចំ​តុបតែង​ត្រៀម​ធ្វើ​សង្ក្រាន្ត នៅ​បរិវេណ​វិទ្យាល័យ​របស់​ខ្លួន ។

សិស្ស​ឈ្មោះ​យ៉ែ​ម សុ​គ​ន្ធី ដែល​កំពុង​នាំ​គ្នា​រៀបចំ​តុបតែង​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ ខែមេសា នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត នឹង​រៀបចំ​ធ្វើ​សង្ក្រាន្ត ដើម្បី​លេង​កម្សាន្ត​សប្បាយ ដែល​ជា​ការ​រៀបចំ​របស់​អតីត​សិស្ស​វិទ្យាល័យ​ដែល​ធ្លាប់​រៀន​នៅ​សាលា​នេះ ។ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សាលា​នោះ​ដែរ ។

មាន​យុវជន​ជា​ច្រើន​ទៀត​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ចូលរួម​សម្តែង​របាំ​ប្រពៃណី និង​របាំ​ក្ងោក​ប៉ៃលិន​ជាដើម ហើយ​ក៏​មាន​រៀបចំ​កន្លែង​លេងល្បែង​ប្រជាប្រិយ ដូច​ជា ចោល​ឈូង បោះអង្គញ់ លាក់កន្សែង រាំវង់ រាំក្បាច់ ដើម្បី​បង្ក​ឱ្យ​មាន​បរិ​យា សប្បាយ​ៗ ជាមួយ​គ្នា ហើយ​នេះ​ក៏​ជា​លើក​ដំបូង​ដែល​វិទ្យាល័យ​ក្រុង​ទេពនិម្មិត​រៀបចំ​ធ្វើ​សង្ក្រាន្ត ។

ចំណែក​នៅ​តាម​វត្ត​អារាម​ទាំងអស់​ក្នុង​ខេត្ត​វិញ មាន​ព្រះសង្ឃ តាជី យាយជី ឧបាសក ឧបាសិកា​ចំណុះ​ជើងវត្ត កំពុង​តែ​រៀបចំ​តុបតែង​ផ្កា​ភ្ញី​ចម្រុះ​ពណ៌ សម្រាប់​ត្រៀម​ទទួល​អំណរ​ឆ្នាំ​ថ្មី ៕