ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​៥១​នាក់ដែល​U.S​ចាប់ នឹង​មក​ដល់​កម្ពុជា​ព្រឹក​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ពលរដ្ឋ​ខ្មែរចំនួន​៥១​នាក់​ ដែល​ភៀសខ្លួន​ទៅ​រស់នៅ​សហ​រដ្ឋអាមេរិក​ ​ហើយ​ត្រូវបាន​ចាប់ខ្លួន​កន្លង​មក​​​ដោយ​រដ្ឋាភិបាល​លោកដូ​ណា​ល់ ត្រាំ នោះ នឹង​ត្រូវ​បញ្ជូន​​មក​កម្ពុជា​វិញ  តាម​​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​…

​រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ ពលរដ្ឋ​ខ្មែរចំនួន​៥១​នាក់​ ដែល​ភៀសខ្លួន​ទៅ​រស់នៅ​សហ​រដ្ឋអាមេរិក​ ​ហើយ​ត្រូវបាន​ចាប់ខ្លួន​កន្លង​មក​​​ដោយ​រដ្ឋាភិបាល​លោកដូ​ណា​ល់ ត្រាំ នោះ នឹង​ត្រូវ​បញ្ជូន​​មក​កម្ពុជា​វិញ  តាម​​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅវេលា​​ព្រឹក​ថ្ងៃ​ទី០៥ ​មេសា នេះ ។

សូម​បញ្ជាក់​ថា ​កន្លង​មក ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​សំណូមពរ​ឱ្យ​អា​មេ​រិ​ក​ពិចារណា​ផ្អាក​
កា​រប​ញ្ជួ​ន​ត្រឡប់​ពលរដ្ឋ​កម្ពុជា​ មក​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើការ​កែសម្រួល MoU ឆ្នាំ​២០០២ ដើម្បី
«​ភាព​ជា​មនុស្សធម៌​» ដែល​ត្រូវ​បែកបាក់​គ្រួសារ​កូន ប្រពន្ធ​ ជាដើម ហើយ​វា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ផង​ដែរ​ ។ ពលរដ្ឋ​ខ្មែរ ​ដែល​ត្រូវ​ចាប់​ប​ញ្ជួ​ន​មក​កម្ពុជា​ គឺជា​កុមារ​ដែល​បាន​រត់គេច​ពី​សង្គ្រាម​នៅ​កម្ពុ​ជានា​ឆ្នាំ ១៩៧០ នៃ​សម័យ​សង្គ្រាម​ និង​របប​ខ្មែរក្រហម ។

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ទាំងនោះ​ គឺជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬ​បទល្មើស​នានា នៅ​លើ​ទឹកដី​អា​មេ​រិ​ក ហើយ​បាន​ទទួល​ការ​អនុវត្ត​ទោស​នៅ​ប្រទេស​នេះ​រួចរាល់ តែ​ពួក​គេ​នៅ​តែ​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ត្រឡប់​មក​ស្រុក​ខ្មែរ​ដដែល ​។ ចាប់តាំងពី​ឆ្នាំ២០០២ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៦០០ នាក់​ត្រូវ​បាន​ចាប់​ប​ញ្ជួ​ន​ពី​អា​មេ​រិ​កមក​កម្ពុជា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ