ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ឯណា បារី​ជិត​១៦០០​ប៊ិ​ចពុំ​មាន​សារ​ព្រមាន​សុខភាព​ត្រូវ​បាន​ដកហូត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេ​ត្បូងឃ្មុំ ៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់​សុខភាព ក្រសួងសុខាភិបាល និង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ទៀវ…

ខេ​ត្បូងឃ្មុំ ៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់​សុខភាព ក្រសួងសុខាភិបាល និង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​បារី CTK ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​សមត្ថកិច្ច​សង្ស័យ​ថា មានការ​វេច​ខ្ចប់​ផលិតផល​ថ្នាំជក់​ពុំ​មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព និង​រូបភាព​លើ​កញ្ចប់​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ ។

មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​បារី​៤​ម៉ាក សរុប​ចំនួន​១៥៩១​ប៊ិ​ច បាន​ផលិត និង​វេច​ខ្ចប់​ពុំ​មាន​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព​អនុ​ឡោម​ទៅ​តាម​ច្បាប់​កំណត់ ព្រម​ជាមួយ​សំបក​វេច​ខ្ចប់​ចំនួន​៤៤​កេស​ទៀត ។ ដូចនេះ​លោក​ព្រះរាជអាជ្ញា​រង ទៀវ ពណ្ណរាយ បាន​សម្រេច​ឲ្យ​ប្រមូល​យក​បារី និង​សំបក​វេច​ខ្ចប់​ទាំងអស់​ខាងលើ​ទៅ​រក្សា​ទុក​ក្នុង​បន្ទប់ នៃ​ទី​តាំង​​ផ្នែក​ខាង​មុខ​រោងចក្រ រួច​ធ្វើការ​បិទ​បន្ទប់​នោះ​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​សម្រេច​ថ្មី​​ពី​អាជ្ញាធរ​តុលាការ ។

ជាក់ស្តែង​នេះ​គឺជា​ប្រតិបត្តិការ​លើក​ទី​ពីរ​ហើយ​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​សហការ​ជាមួយ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់​សុខភាព ក្រសួងសុខាភិបាល ក្នុង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព និង​រូបភាព​អោយ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ