ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី និង​ភរិយា​ព្រមទាំង​បក្ខពួក​៤​នាក់ ត្រូវ​តុលាការ​កោះហៅ​រឿង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី និង​ប្រពន្ធ​របស់​លោក គឺ​លោកស្រី ជូ​ឡុ​ង ស៊ូ​មួ​រ៉ា ព្រមទាំង​មនុស្ស​៤​នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក សម រ​ង្ស៊ី និង​ប្រពន្ធ​របស់​លោក គឺ​លោកស្រី ជូ​ឡុ​ង ស៊ូ​មួ​រ៉ា ព្រមទាំង​មនុស្ស​៤​នាក់​ទៀត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស របស់​ក្រុម​អ្នកប្រឆាំង ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ ឲ្យ​ចូល​បំភ្លឺ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ និង​ចេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ក្រុងភ្នំពេញ ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន​៦​នាក់ ក្នុង​នាម​ជា «​ជនសង្ស័យ​» ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ខុសច្បាប់ ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ទៅ​បំភ្លឺ​ករណី​សង្ស័យ​ចោទ​ថា បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្តួលរំលំ​អាជ្ញាធរ​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
បើ​យោង​តាម​ដីកា​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨​នេះ ដីកា​កោះហៅ​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​យក​ទៅ​បិទ​នៅ​តាម​របង​ផ្ទះ​រៀង​ៗ​ខ្លួន ។

ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​កោះ​ឲ្យ​ចូល​បំភ្លឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ លោក សម រ​ង្ស៊ី ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក លោ​កអេង ឆៃ​អ៊ា​ង ឲ្យ​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ។ លោកស្រី ជូ​ឡុ​ង សូ​មួ​រ៉ា កោះហៅ​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ។ លោក ហូរ វ៉ា​ន់ កោះហៅ​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ។ លោក នុ​ត រំដួល កោះហៅ​ចូល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក និង​លោក តុ វ៉ា​ន់​ចាន់ កោះហៅ​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ។

គួរ​បញ្ជាក់​ថា ក្រៅពី​សំណុំរឿង​នេះ​លោក សម រ​ង្ស៊ី កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជា​ច្រើន​ទៀត​ជាមួយ​តុលាការ ដោយ​ក្នុង​នោះ​មាន​សំណុំ​ដ៏​ធំ​មួយ គឺ​ក្បត់ជាតិ​សន្យា​សម្ងាត់ កាត់​ទឹកដី​ចំនួន​៤​ខេត្ត ឲ្យ​វៀតណាម ដែល​តំណាង​អយ្យការ​បាន​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ផង​ដែរ ។ ការ​កោះហៅ​ថ្មី​ៗ​កន្លង​មកនេះ​ពាក់ព័ន្ធ​នឹង​ការ​លួច​ចុះ​កិច្ចព្រមព្រៀង សម្ងាត់​ជាមួយ​ឈ្មោះ កុក សរ មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៣ ដោយ​សន្យា​កាត់​ទឹកដី​៤​ខេត្ត ឲ្យ​ជនជាតិ​ដើម​ភាគតិច ដេ​ហ្គា (​ម៉ុង​តា​ញ៉ា​) គ្រប់គ្រង ។

កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ លោក​សម រ​ង្ស៊ី និង​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​នារ​ទេស​ខ្លួន ដោយ​ខ្លួនឯង​នៅ​បរទេស​បាន​ប្រកាស​ប្រមូលគ្នា បង្កើត​ជា​ចលនា​សង្គ្រាម​ជាតិ​ជំរុញ​ដោយ​បរទេស​ដាក់​សម្ពាធ​លើក​រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​នាំ​ទៅ​ដល់​ការ​នាំ​មក​វិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ខែកក្កដា​ខាង​មុខ ។

ភ្លាម​ៗ​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន និង​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ហៅ​ចលនា​សង្គ្រោះ​ជាតិ​ជា​ចលនា​ខុសច្បាប់ ៕

យ៉ាងណាមិញ លោក អេ​ង ឆៃ​អ៊ា​ង បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ៖ «​ដីកា​តុលាការ​កង់​ហ្គូ​រូ កោះហៅ រូប​ខ្ញុំ​ពី​បទ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ »​។

កែសម្រួលដោយ