ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ​921​លាន​ដុល្លារ

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តម្លៃ​សរុប​ប្រមាណ​៩២១​លាន​ដុល្លារ​សម្រាប់​តំបន់​សេដ្ឋកិច្ច និង​តំបន់ឧស្សាហកម្ម​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៦ ដល់​២០២០ ។…

ទីក្រុង​ហាណូយ ៖ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តម្លៃ​សរុប​ប្រមាណ​៩២១​លាន​ដុល្លារ​សម្រាប់​តំបន់​សេដ្ឋកិច្ច និង​តំបន់ឧស្សាហកម្ម​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៦ ដល់​២០២០ ។

កម្មវិធី​នេះ​មាន​គោលដៅ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស និង​សង្គម​យ៉ាង​ទូលំទូលាយ​ដោយ​ផ្តល់​ជា​មូលដ្ឋាន និង​បង្កើត​ស្ថាន​ភាពល្អ​សម្រាប់​ការ​ទាក់ទាញ​គម្រោង​វិនិយោគ​ទ្រង់ទ្រាយ​ធំ ។

គម្រោង​នេះ​មាន​៥​ផ្នែក​រួម​មាន ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​តំបន់​សេដ្ឋ​កិច្ច​តាម​ឆ្នេរសមុទ្រ​, តំបន់​សេដ្ឋកិច្ច​តាម​ច្រក​ព្រំប្រទល់​, តំបន់ឧស្សាហកម្ម​, តំបន់​បច្ចេក​វិទ្យា​ខ្ពស់ និង​តំបន់កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ ជាដើម ។

គេ​ព្យាករ​ថា ការ​ចំណាយ​សរុប​នឹង​ស្មើ​ប្រមាណ​៩២១​លាន​ដុល្លារ ដែល​មាន​មូលនិធិ​រដ្ឋ​ប្រមាណ​៧៣០​លាន​ដុល្លារ ហើយ​នៅ​សល់​ត្រូវ​បាន​ផ្តល់​ដោយ​មូលនិធិ​ក្នុង​តំបន់ និង​ពី​ប្រភព​ផ្សេង​ទៀត ។

នៅ​ក្នុង​ឆ្នាំ​២០២០ តំបន់​សេដ្ឋកិច្ច​តាម​ឆ្នេរសមុទ្រ​ចំនួន​១៦ នឹង​ត្រូវ​សាងសង់​ផ្លូវថ្នល់​ប្រមាណ​ពី​២០០​ទៅ​២៥០​គីឡូម៉ែត្រ ប្រព័ន្ធ​លូ ការ​ច្រោះ​កម្ចាត់​មេរោគ​ក្នុង​ទឹក ហេដ្ឋា​រចនាសម្ព័ន្ធ​បច្ចេកទេស និង​សង្គម​ផ្សេង​ទៀត ។ រីឯ​គម្រោង​ទ្រង់ទ្រាយ​ធំ​នឹង​ផ្តោត​សំខាន់​លើ​តំបន់​ចំនួន​៨ ។

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត ប្រទេស​វៀតណាម​នឹង​មា​នការ​វិនិយោគ​ជា​ច្រើន​ផ្នែក​ដូច​ជា ការ​សាងសង់​ផ្លូវថ្នល់ ប្រព័ន្ធ​លូ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគ្គិសនី​សម្រាប់​តំបន់ឧស្សាហកម្ម បច្ចេកវិទ្យា​ខ្ពស់ និង​តំបន់កសិកម្ម​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ