ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៣២១​នាក់​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​៣២១​នាក់ បាន​ស្នើ​សុំ​មក​គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការ​បន្ធូរបន្ថយ និង​លើកលែងទោស​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ។ បញ្ជី​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត​ចំនួន​៣២១​នាក់ បាន​ស្នើ​សុំ​មក​គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការ​បន្ធូរបន្ថយ និង​លើកលែងទោស​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ។

បញ្ជី​ឈ្មោះ ទណ្ឌិត​នេះ​ត្រូវ​លោក​អង្គ​វង្ស​វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ ដើម្បី​លើក​បន្ធូ​បរ​ន្ថ​យ និង​លើកលែងទោស​បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ទី​ស្តី​ក្រសួងយុត្តិធម៌ ដោយ​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​តំណាង​ក្រសួងមហាផ្ទៃ តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ភាគី​មួយ​ចំនួន​ទៀត ។

លោក សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​នេះ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បាន​ទទួល​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​ទទួល​បាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត​មាន​ពន្ធនាគារ​ចំនួន​២០ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដោយ​មាន​ទណ្ឌិត​ស្នើ​សុំ​សរុប​៣២១ នាក់ (​ស្ត្រី​២៨​នាក់​) ។

លោក​បន្ត​ថា ការ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ត្រូវ​អនុវត្ត​តាម​ច្បាប់​ក្រឹត្យ​លេខ​២៨ ដែល​ទណ្ឌិត​ណា​បាន​អនុវត្ត​ទោស​១​ភាគ​៣​នៃ​ទោស​ត្រូវ​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​២​ភាគ​៣​នៃ​ទោស​ត្រូវ​បាន​ស្នើ​សុំ​លើកលែងទោស ។

យ៉ាងណា​ក្តី​លោក សុ​ផា​ន់​ណា​រ៉ា បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា មិន​អនុវត្ត​តាម​ក្រឹត្យច្បាប់​ត្រូ វ​បាន​បន្ធូរបន្ថយ និង​លើកលែងទោស​នោះ​ទេ ។ គឺ​គណៈកម្មការ​ថ្នាក់​ជាតិ​បាន​យកចិត្តទុកដាក់ បំផុត​ទាក់ទង​ការ​កែប្រែ​ខ្លួន​របស់​ទណ្ឌិត ក្នុង​ពន្ធនាគារ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ពិសេស​នោះ​មាន​សាលក្រម​សាលដីការ​ស្ថាពរ ។ អ្វី​ដែល​ទណ្ឌិត​កែប្រែ​នោះ​ដែរ យើង​ក៏​ពិនិត្យ​ទៅ​លើក​ការ​អនុវត្ត​ល្អ​ការ​ប្រឡងប្រណាំង​ប្រជែង​គ្នា​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ និង​មានការ​វាយតម្លៃ​ពី​គណៈកម្មការ​ខេ្ត​ត​ផង​ដែរ​» ។

លោក​សុច សុ​ផា​ន់​ណា​រ៉ា ក៏​បាន​លើក​ឡើង​ថា បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ត្រូវ​បាន​ស្នើ​សុំ​មក គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​ក៏​ត្រូវ​បាន​ឆ្លងកាត់​ការ​វាយតម្លៃ​នៅ​គណៈកម្មការ​ខេត្ត​ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត តំណាង​អយ្យការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ។

លោក​បាន​គូសបញ្ជាក់​ថា « អ្វី​ដែល​សំខាន់​នោះ​យើង​ផ្តោត​លើក​ទណ្ឌិត​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ឬ​ព្យៈសនកម្ម​ធ្ងន់ធ្ងរ ។ អីចឹង​កុំ​អាង​ថា បាន​អនុវត្ត​ទោស​១​ភាគ​៣ ឬ​២​ភាគ​៣​ត្រូវ​បាន​គណៈ​កម្ម​ជាតិ​សម្រេច​បន្ធូ​បន្ថយទោស និង​លើកលែងទោស​តែ​ម្តងនោះ​មិនមែន​ទេ​» ។

លោក​សុ​ផា​ន់​ណា​រ៉ា ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែង​អ្នកទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ក៏​មានឈ្មោះ​ទណ្ឌិត​ជា​ជនជាតិ​បរទេស​ផង​ដែរ ។

ប៉ុន្តែ​លោក​មិនដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឈ្មោះ​ទាំ ង​៣២១​នាក់​នេះ ដឹង​តែ​មាន​ជនបរទេស មាន​ទាំង​ជនជាតិ​ចិន ជនជាតិ​ផ្សេង​ទៀត អាច​១០% ផង​ដែរ តែ​ខ្ញុំ​មិន​បាន​អស់​ទេ » ។ យ៉ាងណា​ក្តី​លោក​ក៏​បាន​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​គ្មាន​ឈ្មោះ​សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស​នយោបាយ​នោះ​ទេ ។ ព្រោះថា បញ្ជី​ឈ្មោះ​បញ្ជូន​មក​មាន​ភ្ជាប់​តែ​ប្រភេទ​បទល្មើស និង​ឯកសារ​មក​ជាមួយ​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​មាន​ចំនួន​៣​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យ​អ៊ុំ​ទូក និង​បុណ្យពិសាខបូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ