ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ចំពោះ​ផលិតផលស៉្ប្រៃបា.ញ់​សម្រាប់​លាង​សម្អាត​ផ្ទះ​

5 ឆ្នាំ មុន

ការ​លាង​សម្អាត​ប្រហែលជា​ល្អ​សម្រាប់​ផ្ទះ និង​លុយកាក់​របស់​អ្នក ប៉ុន្តែ​វា​ប្រហែលជា​មិនល្អ​សម្រាប់​សុខភាព​អ្នក​ឡើយ ។ តាម​ការ​សិក្សា​ថ្មី​របស់​ប្រជាជន​អឺរ៉ុប​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្វើការ​ជា​អ្នក​លាង​សម្អាត ឬ​លាង​សម្អាតផ្ទះ​ញឹកញាប់​ដោយ​ការ​ប្រើ​ផលិត​ផល​​ស៉្ប្រៃ​បាញ់ ឬ​ផលិតផល ផ្សេង​ៗ​ទៀត គឺ​មានការ​ថយ​ចុះ​សុខភាព​សួត​កាន់តែ​ខ្លាំង​ជាង​ស្ត្រី​ដែល​មិន​បាន​លាង​សម្អាត​បែប​នេះ…

ការ​លាង​សម្អាត​ប្រហែលជា​ល្អ​សម្រាប់​ផ្ទះ និង​លុយកាក់​របស់​អ្នក ប៉ុន្តែ​វា​ប្រហែលជា​មិនល្អ​សម្រាប់​សុខភាព​អ្នក​ឡើយ ។ តាម​ការ​សិក្សា​ថ្មី​របស់​ប្រជាជន​អឺរ៉ុប​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្វើការ​ជា​អ្នក​លាង​សម្អាត ឬ​លាង​សម្អាតផ្ទះ​ញឹកញាប់​ដោយ​ការ​ប្រើ​ផលិត​ផល​​ស៉្ប្រៃ​បាញ់ ឬ​ផលិតផល ផ្សេង​ៗ​ទៀត គឺ​មានការ​ថយ​ចុះ​សុខភាព​សួត​កាន់តែ​ខ្លាំង​ជាង​ស្ត្រី​ដែល​មិន​បាន​លាង​សម្អាត​បែប​នេះ ។

អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Bergen ក្នុង​ប្រទេស​ន័​រ​វ៉េ​ស និយាយ​ថា ការ​ថយ​ចុះ​យ៉ាង​លឿន​លើ​សុខភាព​សួត គឺ​សឹងតែ​ស្មើ​ការ​ជក់បារី​២០​ដើម​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ប៉ះពាល់​នឹង​ផលិតផល​លាង​សម្អាត​រយៈពេល​១០ ទៅ​២០​ឆ្នាំ ។

អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទៅ​លើ​ទិន្នន័យ​បាន​មក​ពី​អ្នកចូលរួម​ប្រមាណ​៦២៣៥​នាក់ ក្នុង​ការ​សង្កេត​មួយ​ឈ្មោះ​ថា European Community Respiratory Health Survey ដែល​ក្នុង​នោះ​មាន​៥៣​ភាគរយ​ជា​មនុស្ស​ស្រី​។ ពួក​គេ​បាន​តាមដាន​រយៈពេល​ច្រើន​ជាង​២០​ឆ្នាំ​ឯណោះ ។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ថយ​ចុះ​របស់​សុខភាព​សួត​ប្រហែលជា​កើតឡើង​ដោយ​សារ​តែ​ការ​រលាក​ដែល​ភាគច្រើន​បង្ក​ឡើង​ដោយសារ​ធាតុគីមី​នៅ​ក្នុង​ផលិតផល​លាង​សម្អាត ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នាស់​ទឹករំអិល​ដែល​ក្រាល​នៅ​លើ​ផ្លូវដង្ហើម ដែល​អាច​បណ្តាល​ឲ្យ​មានការ​ផ្លាស់​ប្តូរ​រយៈពេល​យូរ​ផង​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ