ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​របួស​បេះដូង សុ​ន ស្រី​ពេជ្រ នឹង​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​បង្ហាញ​គូស្នេហ៍​ថ្មី​របស់​នាង បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​ស្នេហា​មិន​សមប្រកប​ជា​លើក​ដំបូង ។ ជាមួយ​គូស្នេហ៍​ថ្មី​នេះ ស្រី​ពេជ្រ គ្រោង​នឹង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​បង្ហាញ​គូស្នេហ៍​ថ្មី​របស់​នាង បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​ស្នេហា​មិន​សមប្រកប​ជា​លើក​ដំបូង ។ ជាមួយ​គូស្នេហ៍​ថ្មី​នេះ ស្រី​ពេជ្រ គ្រោង​នឹង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ។

រូបភាព​ជា​ច្រើន​សន្លឹក​ត្រូវ​តារាចម្រៀង​សុ​ន ស្រី​ពេជ្រ បង្ហោះ​ជា​បន្តបន្ទាប់​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយនឹង​គូស្នេហ៍​ថ្មី ដែល​មានមុខមាត់​ស្រស់​សង្ហា ។

តារាចម្រៀង​ដែល​ជា​កូនស្រី​បង្កើត​របស់​តារា​កំប្លែង​នាយ​សង់​ស៊ី​សរូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ប្រាប់​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ថា បុរស​ម្នាក់​នោះ គឺជា​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង ។

ខណៈ​សុ​ន ស្រី​ពេជ្រ បង្ហាញមុខ​គូស្នេហ៍​របស់​នាង​នា​ពេល​នេះ មាន​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​នាក់​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ឲ្យ​នាង​ស្រឡាញ់​គ្នា និង​ឆាប់​បាន​ដល់​ថ្ងៃ​មង្គល ។

ឆ្លើយ​តប​ទៅ​លើ​បញ្ហា​នេះ​តារាចម្រៀង​ដែល​តែងតែ​បង្ហើរ​សំនៀង​តាម​បទ​ចម្រៀង​របស់​ក្រសួងទេសចរណ៍​នាង​ស៊ុន ស្រី​ពេជ្រ បាន​អះអាង​ថា តាម​គម្រោង​នាង​និង​គូរ​ស្នេហ៍​អាច​នឹង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​នៅ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ ខ​ណះ​ពេល​ដែល​ពិធី​ចូល​រោងការ​អាច​នឹង​ធ្វើ​ឡើង​នៅ​បំណាច់​ឆ្នាំ​ក្រោយ ។

សុ​ន ស្រី​ពេជ្រ បញ្ជាក់​ថា គូស្នេហ៍​របស់​នាង​ឈ្មោះ​តិច សុខ​ជា ជា​អ្នក​លក់ដូរ​នៅ​ផ្សារ​ឧដុង្គ ហើយ​ពន្លក​ស្នេហា​ដុះ​ឡើង​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ តាំងពី​ក្រោយ​ពេល​នាង​ផ្តាច់​ពាក្យ ។

បើ​តាម​នាង​សុ​ន ស្រី​ពេជ្រ មូលហេតុ​ដែល​នាង​សម្រេច​ទទួល​ស្នេហា​ជា​លើក​ទី​ពីរ​ជាមួយ​បុរស​នោះ គឺ​ដោយសារ​តែ​នាង​មើលឃើញ​ថា គេ​ជា​មនុស្ស​ចេះ​គោរព​ចាស់ទុំ ស្លូតបូត ហើយ​យល់ចិត្ត​នាង​ច្រើន ជា​ពិសេស​មាន​លក្ខណៈ​សម​ស្របគ្នា​ច្រើន ដែល​អាច​ឲ្យ​នាង​រស់នៅ​ដោយ​ចុះសម្រុង​ជាមួយ​គ្នា​បាន ។

សុ​ន ស្រី​ពេជ្រ បញ្ជាក់​ថា ស្នេហា​របស់​ពួក​នាង​ទាំង​ពីរ​គឺ​បាន​ទទួល​ការ​ដឹង​លឺ​ពី​ឪពុក​ម្តាយ​ទាំង​សងខាង​រួច​ហើយ ហើយ​ភាគី​ចាស់ទុំ​ទាំងអស់​មិន​ជំទាស់​អ្វី​ឡើយ គឺ​រង់ចាំ​ពេលវេលា​ល្អ​ដើម្បី​រៀបចំ​ពិធី​ទៅ​តាម​ទំនៀមទម្លាប់​ប៉ុណ្ណោះ ។

សុ​ន ស្រី​ពេជ្រ កន្លង​មក​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ដែល​ជា​មន្ត្រី​ម្នាក់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​អ្នក​ទបាន​ផ្តាច់​ពាក្យ​វិញ ក្រោយ​ពី​ភ្ជាប់ពាក្យ​បាន​១​ឆ្នាំ ។

មូលហេតុ​ធ្វើ​ឲ្យ​ផ្តាច់​ពាក្យ​នោះ នាង​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ ដោយ​នាង​ត្រឹមតែ​ពោល​ពាក្យ​ដោយ​ខ្លី​ថា មាន​ភ្លើង​ទើប​មាន​ផ្សែង មិនមែន​នៅ សុខ​ៗ​ក៏​បែក​គ្នា​នោះ​ទេ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ