ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ដែល​សម្លា.ប់​ប្រពន្ធ​នោះ​សារភាព​ថា​ព្រោះតែ​ភ្លើង​ប្រចណ្ឌ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ជាមួយ​ស្នាម​ជាំ​ស្ទើរ​សុះសាច់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិ​នា​ឆ្នាំ​២៩១៨ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដំបូង​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី ព្រោះ​គេ​ខ្លួន​បាត់​នោះ…

ខេត្តបន្ទាយមានជ័យ ៖ ករណី​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ជាមួយ​ស្នាម​ជាំ​ស្ទើរ​សុះសាច់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិ​នា​ឆ្នាំ​២៩១៨ នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ដំបូង​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី ព្រោះ​គេ​ខ្លួន​បាត់​នោះ ទីបំផុត​ត្រូវ​បាន​លាតត្រដាង​ហើយ ពិតជា​ស្នាដៃ​របស់​បុរស​ជា​ប្តី​មែន គឺ​សម្លាប់​ដោយសារ​ភ្លើង​ប្រចណ្ឌ ។

ប្តី​កំណាច​សម្លាប់​ប្រពន្ធ​ខាងលើ​ឈ្មោះ បឿន សំ​ប៊ូ ហៅ​ប៉ាវ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ណ៌​ជាមួយ​នគរបាល​ស្រុក​ថ្មគោល តាម​ប្រមាញ់​ចាប់ខ្លួន​បាន​នៅ​ភូមិ​គោក​ក្តួច ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ខណៈរ​ត់ទៅ​សម្ងំ​រស់នៅ​ជាមួយ​សាច់ញាតិ​របស់​ខ្លួន ។

លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា យោង​ចម្លើយ​សួរនាំ​ជនសង្ស័យ​សារភាព​ថា រូបគេ​ពិតជា​បាន​សម្លាប់​ប្រពន្ធ​ពិតប្រាកដ​មែន ដោយ​វាយ​នឹង​ដងកាំបិត ដែល​មាន​ប្រវែង​៤៣​សង់ទីម៉ែត្រ និង​បញ្ជាក់​ថា​ដោយសារ​ភ្លើង​ប្រចណ្ឌ ។ យ៉ាងណា​ក៏​ដោយ លោក​អធិការរង​រូប​នេះ មិន​បាន​លម្អិត​ថា តើ​ជន​រង​គ្រោះ​ប្រចណ្ឌ​នាង​ជា​ប្រពន្ធ​ទៅ​នឹង​បុរស​ណា​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ក្រោយ​សាកសួរ​ចប់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែមេសា នេះ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។

គួរ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ កាន់ និ​កា អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយក្មេក​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មិ​នា ឆ្នាំ​២០១៨ និង​បង្ក​ភ្ញាក់ផ្អើល​ពេញ​ភូមិ ព្រោះតែ​ជន​រង​គ្រោះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន និង​ផ្ទៃមុខ ។ ក្រោយ​កើតហេតុ អ្នកស្រុក​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ថា ជា​អំពើរ​ឃាតកម្ម​ដោយសា​ស្នាដៃ​ប្តី ព្រោះ​ពួក​គាត់​តែងតែ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​ប្តី​វាយ​ធ្វើបាប​ជា​ញឹកញាប់ រស់​ដូច​រងកម្ម ខណៈ​អ្នកខ្លះ​ថា បុរស​ជា​ប្តី​ជា​មនុស្ស​ញៀន​ថ្នាំ​ទៀត​ផង ។ សួរ​ដល់​បញ្ហា​ញៀន​ថ្នាំ​លោក​អធិការរង​ខាងលើ​ប្រាប់​ថា តាម​ពិត​ជនសង្ស័យ និង​ស្ត្រី​ជា​ប្រពន្ធ​ជា​អ្នក​ប្រើប្រាស់​ដូច​គ្នា ។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ោង​០២​និង​៣០​នាទី​រសៀល​នេះ និង​យក​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​នៅផ្ទះ​កើតហេតុ​ក្នុងភូមិ​ប្រជា​ធម្ម​លិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ