ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា​រួម​ជាមួយ​គូស្នេហ៍​ប្រើ​ទុន​ច្រើន​ក្បែរ​២០​ម៉ឺ​ន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា កាន់តែ​បើកចំហ​ស្នេហា​ជាមួយ​លោក​នី​ត ជា​ថៅកែ​ផលិតកម្ម «​អង្គរ​ភី​ក​ឆើ​» ពិសេស​រួម​គ្នា​បើកមុខ​ជំនួញ​ទៀត​ផង ។…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា កាន់តែ​បើកចំហ​ស្នេហា​ជាមួយ​លោក​នី​ត ជា​ថៅកែ​ផលិតកម្ម «​អង្គរ​ភី​ក​ឆើ​» ពិសេស​រួម​គ្នា​បើកមុខ​ជំនួញ​ទៀត​ផង ។

កញ្ញា​តូ​តា បាន​បញ្ជាក់​នា​ឱកាស​បើក​សម្ពោធ​ហាង​ហាង «​ផែ​សមុទ្រ​» តាម​បណ្តោយ​មហា​​វិធី​ព្រះ​មុនី​វង្ស រាជធានី​ភ្នំពេញ​ថា​ «​សុំ​មិន​ចង់​និយាយ​រឿង​ចូល​រោងការ​ក្រៅពី​អំឡុង​​ពេល​នេះ​រូប​នាង​ខ្ញុំ​ផ្ទាល់​កំពុង​តែ​មមាញឹក​ជាមួយ​ការងារ​រក​ស៊ីដែល​មានដំណើរ​ការ​ល្អ ។ ហាង​របស់​នាង​ខ្ញុំ​នេះ​ជា​សាខា​ទី​៣ ​ដែល​ទីតាំង​ថ្មី​មួយ​នេះ​ គឺ​ប្រើ​ទុន​ច្រើន​ក្បែរ​២០​ម៉ឺ​ន​ដុល្លារ​ដែល​ច្រើន​ជាង​២​សាខា​មុន ​ព្រោះ​នៅ​ចំ​កណ្តាល​ក្រុង ។ ហត់នឿយ​ជា​មួយ​​ការងារ​រក​ស៊ី​ច្រើន ​ទើប​នាង​ខ្ញុំ​សុំ​មិន​ទាន់​និយាយ​អ្វី​ច្រើន​ក្នុង​រឿង​ស្នេហា ឬ​ដំណឹង​អាពាហ៍ពិពាហ៍​សុំ​លាក់​សិន ។ មិន​ដែល​លាក់បាំង​ដំណឹង​ស្នេហា ឬ​លាក់​មុខ​បុរស​ក្នុង​ចិត្ត​ទេ បើ​មិន​ដូចនេះ​នាង​ខ្ញុំ​ក៏​មិន​អនុញ្ញាត​មក​ឈរ​ថត​ជិត​គ្នា​ឱ្យ​គេ​ស្គាល់​ដែរ »​។

អំឡុង​ងាក​មក​បើក​ជំនួញ​មានការ​ពេញចិត្ត​ពី​អតិថិជន​នេះ តូ​តា ថា​ការងារ​សិល្បៈ​របស់​នាង​ប៉ះពាល់​មួយ​ចំនួន​ដែរ ដោយសារ​តែ​នៅ​មើល​ខុស​ត្រូវ​កន្លែង​រក​ស៊ី ។ ពេល​ខ្លះ​នាង​រត់​មិន​រួច​ទើប​បង្ខំចិត្ត​ចោលការ​ងារ​សិល្បៈ​មួយ​ចំនួន ។

នា​ឱកាស​បើក​សម្ពោធ​ហាង​ថ្មី​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​វង្ស ក្បែរ​ស្តុ​ប​អូរ​ឫស្សី​មាន​អ្នកសិល្បៈ អ្នកដឹកនាំ​រឿង ចាងហ្វាង​ផលិតកម្ម​មួយ​ចំនួន​ចូលរួម ដូច​ជា​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា លោក​អ៊ីន សុ​ភិន អ្នក​នាង​យុគ ចិន្តា អ្នកស្រី​ស​ម្ជ​ស្ស ម្តាយ​សា​រ៉ា​យ ស​ក្ខ​ណា លោក​លឹ​ម សុ​សត្យា អ្នក​នាង​ខៀវ សាន​សា​ណា កញ្ញា​ថន ល​ក្ខិ​ណា គង់ វង្ស​យ៉ា​ទី អ៊ឹ​ន និមល អេ​ឡិច ចិ​ន្ត្រា និង​រតនៈ ពិសិដ្ឋ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ