ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ផលិតកម្ម​ក្នុង​រោងចក្រ​ធ្លាក់​ចុះ​

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា សកម្មភាព​ផលិតកម្ម​ក្នុង​រោងចក្រ​របស់​ប្រទេស​ចិន បាន​អន់​ថយ​នៅ​ខែមីនា​កន្លង​មក ព្រោះតែ​តម្រូវការ​ធ្លាក់​ចុះ​។ ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២ លើ​ពិភពលោក ។…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា សកម្មភាព​ផលិតកម្ម​ក្នុង​រោងចក្រ​របស់​ប្រទេស​ចិន បាន​អន់​ថយ​នៅ​ខែមីនា​កន្លង​មក ព្រោះតែ​តម្រូវការ​ធ្លាក់​ចុះ​។

ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ចិន ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លេខ​២ លើ​ពិភពលោក ។

តាម​ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ​របស់​ក្រុមហ៊ុន Caixin គឺ​បាន​ធ្លាក់​ចុះ​មក​ស្មើ​៥១​ក្នុង​ខែមីនា ទាប​ជាង​ខែកុម្ភៈ ដែល​ស្មើ​ដល់​ទៅ​៥១,៦ ។ វា​ក៏​ជា​កម្រិត​ទាប​ជាងគេ​ផង​ដែរ តាំងពី​ខែវិច្ឆិកា ឆ្នាំ​មុន​មក ។

គួរ​បញ្ជាក់​ដែរ​ថា កម្រិត​ខ្ពស់​ជាង​៥០ គឺ​មាន​ន័យ​ថា វា​មាន​កំណើន ហើយ​បើ​ទាប​ជាង​៥០ មាន​ន័យ​ថា ធ្លាក់​ចុះ ។

ចំណែក​ការ​កុម្ម​ង់​ថ្មី​ៗ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ព្រោះតែ​តម្រូវការ​ពី​បរទេស​អន់​ថយ ខណៈ​ល្បឿន​ផលិតកម្ម​ធ្លាក់​ចុះ ។ រីឯ​ផលិតផល​សម្រេច​ស្តុក​ទុក​បាន​កើនឡើង ហើយ​ចំនួន​ការងារ​ក្នុង​ផ្នែក​នេះ​បាន​ធ្លាក់​ចុះ ។

លោក Zhengsheng Zhong អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន Caixin បាន​ឲ្យ​ដឹង​ថា ៖« តម្រូវការ​មិនល្អ​ដូចដែល​យើង​បាន​គិត​ទុក​នោះ​ទេ ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​នានា​កាន់តែ​មិន​ចង់​ផលិត ឬ​ទិញ​បំពេញ​ស្តុក​ឡើយ » ។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា ៖« ការ​លូតលាស់​នៃ​ផលិតកម្ម​របស់​ប្រទេស​ចិន អាច​នឹង​ទន់​ខ្សោយ​ជាង​មុន​នៅ​ខែមីនា ប៉ុន្តែ​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ » ។

ចំណែក​រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក បាន​បង្ហាញ​ពី​ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការ​ទិញ​ថា គឺ​ស្មើនឹង​៥១,៥ ។ វា​បញ្ជាក់​ថា សកម្មភាព​ផលិតកម្ម​ក្នុង​រោងចក្រ​កាន់តែ​លូតលាស់​បន្ថែម​ទៀត​នៅ​ខែមីនា កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ