ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ CR7 ប្រើ​ក្បាច់​និ​ន​ចារ​ស៊ី​ហ្សូ​ អ្នកគាំទ្រ Juventus សរសើរ​ថា​អស្ចារ្យ​មិន​ដាច់​ពី​មាត់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​លេចមុខ​ជាងគេ​ក្នុង​ការ​ប្រកួត​រវាង Real Madrid និង Juventus បាន​និយាយ​អរគុណ​ដល់​អ្នកគាំទ្រ Juventus…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​លេចមុខ​ជាងគេ​ក្នុង​ការ​ប្រកួត​រវាង Real Madrid និង Juventus បាន​និយាយ​អរគុណ​ដល់​អ្នកគាំទ្រ Juventus ។ Cristiano Ronaldo ដែល​បាន​ស៊ុត​បាល់​ស៊ី​ហ្សូ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​២​គ្រាប់ ជាមួយនឹង​លទ្ធផល​រួម​៣​ទល់​នឹង​០ ។

នៅ​ក្នុង​បទ​សម្ភាស៍ Ronaldo បាន​និយាយ​ថា «​នេះ​គឺជា​ការ​ស៊ុត​បញ្ចូល​ដ៏​អស្ចារ្យ​មួយ ។ តើ​ខ្ញុំ​ត្រូវ​និយាយ​ម្តេច​ឲ្យ​សម? ខ្ញុំ​មិន​បាន​គ្រោង​ថា នឹង​ស៊ុត​បែប​នេះ​ទេ តែ​ខ្ញុំ​គិត​ថា​ការ​ប្រកួត​នេះ​ពិតជា​អស្ចារ្យ ដែល​យើង​បាន​៣​គ្រាប់​ឈ្នះ Juventus ដែល​ជា​ក្លិប​ល្បី ។ ពួក​យើង​លេង​បាន​ល្អ ហើយ​ពិត​ណាស់​គឺ​ខ្ញុំ​សប្បាយ​ចិត្តជា​ខ្លាំង ។ ខ្ញុំ​បាន​ជួយ​ក្រុម ជាមួយនឹង​គ្រាប់​បាល់​២​គ្រាប់​» ។

នៅ​ពេល Ronaldo ប្រើ​ស្នៀត​និ​ន​ចារ​របស់​ខ្លួន​សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី​ជា​លើក​ទី​២ សូ​ម្បី​តែ​អ្នកគាំទ្រ Juventus ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ដែរ ។ នេះ​ហើយ​ទើប Ronaldo សប្បាយ​ចិត្តជា​ខ្លាំង ។ Ronaldo បាន​បន្ត​ថា «​វា​ជា​ពេល​ដ៏​អស្ចារ្យ​មួយ ។ ខ្ញុំ​ចង់​អរគុណ​ដល់​រាល់​អ្នកគាំទ្រ Juventus ដែល​បាន​ធ្វើ​រឿង​ខ្ញុំ​មិន​ដែល​ជួប​ក្នុង​មួយ​ជីវិត​ការងារ​របស់ខ្ញុំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ