ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​សង្ស័យ​រឿង​មួយ​…​ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​និង​ឆេះ​ទាំង​មនុស្ស​ស្លា.ប់​នេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង​គួរ​ឱ្យ​រន្ធត់ ខណៈ​កើត​មាន​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះល្វែង​១​ខ្នង ​ដែល​មាន​ទទឹង​៥.២​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ក៏​ក្លាយជា​ចំណី​ភ្លើង ខណៈ​ពេល​ដែល​ប្តី​និង​កូនប្រុស​ពីរ​នាក់​ទៅឆេ​ង​ម៉េ​ង ។ ហេតុការណ៍​អកុសល​នេះ​…

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង​គួរ​ឱ្យ​រន្ធត់ ខណៈ​កើត​មាន​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះល្វែង​១​ខ្នង ​ដែល​មាន​ទទឹង​៥.២​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ក៏​ក្លាយជា​ចំណី​ភ្លើង ខណៈ​ពេល​ដែល​ប្តី​និង​កូនប្រុស​ពីរ​នាក់​ទៅឆេ​ង​ម៉េ​ង ។ ហេតុការណ៍​អកុសល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ និង​៤៥​នាទី​ថ្ងៃ​ទី​៣ ​មេសា ។ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​​ថា ផ្ទះ​ដែល​ឆេះ​ស្លាប់​ប្រពន្ធ​នេះ ប្តី​ឈ្មោះ អន គ្រី​ម អាយុ​៤៨​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត​មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ហើយ​ប្រពន្ធ​ដែល​ស្លាប់​ក្នុង​ភ្លើង​មានឈ្មោះ ញឹ​ម ទៀង អាយុ​៤៧​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្ដី​និង​កូនប្រុស​២​នាក់​នាំ​គ្នា​ទៅ​សែន​ផ្នូរ​ជីដូន​ជីតា​(​ឆេ​ង​ម៉េ​ង​)​នៅ​ឯ​ខេត្តកំពង់ចាម ចំណែក​ប្រពន្ធ​មិន​បាន​ទៅ​ជាមួយ​ទេ​ដោយនៅ​ចាំ
ផ្ទះ ។ លុះ​មក​ដល់​ម៉ោង​៩​ និង​៤៥​នាទី ស្រាប់តែ​មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញ​មក​ពី​ក្នុងផ្ទះ នៅ​ពេល​ឃើញ​ហេតុការណ៍​បែប​នេះ អ្នក​ជិតខាង​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ហើយ​កម្លាំង​នគរបាល​ក្រុង​និង ស្នងការដ្ឋាន​បាន​សហការ​ជួយ​សង្គ្រោះ​បន្ទាន់​ភ្លាម​ផង​ដែរ តែ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ផ្ទះ​កើតហេតុ​ជាប់​សោ​២​ជាន់ គឺជា​ន់ទី​១​ ជាប់​សោ​កន្លែង​ជួសជុល​រថយន្ត និង​សោ​ទី​២​ជា​ទ្វារ​ចូល​បន្ទប់ដេក ទើប​បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ជា​ប្រពន្ធ​មិន​អាច​រត់​ចេញ​មក​ក្រៅ​បាន ហើយ​សមត្ថកិច្ច​ក៏​ពិបាក​ក្នុង​ការ​ចូល​ជួយ​សង្គ្រោះ ទើប​បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​ភ្លើង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ការ​អន្តរាគមន៍​ពន្លត់ភ្លើង​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​និង​មិន​បណ្ដាល​ឱ្យ​ឆេះ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​ដែល​នៅ​ជាប់​គ្នា​នោះ​ឡើយ ។ ករណី​នេះ​ដែរ​ ភ្លាម​ៗ​កម្លាំង​ជំនាញ​មិន​ទាន់​អាច​កំណត់​រក​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ​បាន​នៅឡើយ​ទេ ។ ប៉ុន្តែ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ខ្លះ​ពី​មន្ត្រី​ប៉ូលិស​ថា ផ្ទះ​ដែល​ឆេះ​នេះ​មាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ​ដៃ​កូនប្រុស ដូច្នេះ​សមត្ថកិច្ច​នឹង​ធ្វើការ​ត្រួតពិនិត្យ​ ដើម្បី​រក​មូលហេតុ​មុន​ពេល​អគ្គិភ័យ​កើតឡើង​។ ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​មិន​ទៅ​ឆេ​ង​ម៉េ​ង​ជាមួយ​ប្តី​ដោយសារ​តែ​ប្តី​ប្រពន្ធ​នេះ​ទាស់​គ្នា ។

ព័ត៌មាន​ចុង​ក្រោយ
តាម​ការ​សង្ស័យ​របស់​សមត្ថកិច្ច​ដោយ​យោង​ទៅ​តាម​ការ​រៀបរាប់​របស់​ប្តី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​
បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​ ដោយ​ចោទ​ថា​មាន​ស្រី តែ​ប្តី​មិន​ព្រម​លែង​ទេ ក៏​បាន​បោះ​សំដី​ថា នឹង​ធ្វើ​ឲ្យ​រលាយ​​ទាំងអស់​គ្នា​ ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ ហើយ​មុន​ពេល​ទៅ​ឆេ​ង​ម៉េ​ង ​ក៏​មានការ​ទាស់សម្តី​គ្នា​ដែរ ទើប​ប្រពន្ធ​មិន​ទៅ​ជាមួយ ហើយ​ឆក់​ឱកាស​ចាក់សោ​ផ្ទះ​រួច​ដុត​សម្លាប់​ខ្លួន​តែ​ម្តង ។ សព​ប្រពន្ធ​ត្រូវ​បាន​នាំ​ទៅ​តម្កល់​​ធ្វើបុណ្យ​នៅ​វត្ត​រោង​ដំរី ក្នុង​ទីរួមខេត្ត ៕

អត្ថបទសរសេរ ដោយ