ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ចាក់ធុង​បាស់​រាំ​ផ្ទុះ​ជម្លោះ​ហិង្សា​​រង​របួស៥នាក់​ធ្ងន់២នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិធីចាក់​ធុងបាស់​រាំ​អប​អរ​​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី​​ជាតិ​ដែល​ជិត​ឈាន​ចូល​មក​ដល់​​ដោយ​មាន​ការ​ផឹកស៊ី​ស្រែក​ឡូឡា​​ផងនៅ​ក្នុង​ឃ្លាំង​​មួយ​កន្លែង លុះ​​ក្រុម​ផឹក​​នោះ​ចេញ​ដើរ​ត្រឡប់​​ទៅ​ឃ្លាំង​មួយ​ផ្សេង​ទៀត ក៏​ត្រូវ​​ជន​មួយ​ក្រុម​ព្រួត​​វាយ​របួស​៥​នាក់ ក្នុង​នោះធ្ងន់​២​នាក់ កាលពី​ថ្ងៃ​ទី​២១ មីនា វេលា​ម៉ោង​៩​យប់។

​ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា ​​នៅយប់នោះក្រុម​ជាង​កាត់​ការ៉ូ​នៅ​ក្រុមហ៊ុន​លក់​សំភារ​សំណង់​​មួយបាន​ទៅ​ផឹកស៊ី​ និងចាក់​ធុងបាស់​រាំ​នៅក្នុង​ឃ្លាំង​ ស្ថិត​នៅ​ក្រុម​ទី​៨ មណ្ឌល​៣ ផ្លូវ​លេខ​២២៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ បើតាម​​មេការ​ជាង​កាត់​ការ៉ូ​ឈ្មោះយី​ម អាយុ​២៤​ឆ្នាំ បាន​រៀបរាប់​ថា នៅ​កន្លែង​​នោះ​មាន​ឃ្លាំង​បី​នៅ​ជិត​គ្នា ។ ខណៈ​ពេល​ផឹកបណ្ដើរ​រាំ​លេង​បណ្ដើរ​រហូត​ដល់​ម៉ោង​៩​យប់ ទើប​ឈប់​រាំ តែ​នៅ​បន្ដ​ផឹកស៊ី​និយាយ​គ្នា​លេង លុះ​បន្ដិច​ក្រោយមក​មានជាង​ខ្លះ​ដើរទៅ​សំរាក​នៅ​ឃ្លាំង​ចំងាយ​​ពីគ្នាប្រមាណ​៣០​ម៉ែត្រ​ ។ ​ពេល​ជាង​ម្នាក់​​ដើរទៅ​មុន​ហើយ​បើកទ្វារ​ចូល​រួច​បិទទ្វារ​វិញ ស្រាប់តែ​ឮ​សម្លេង​ដុំ​ថ្ម​គប់​ជញ្ជាំង​និង​ទ្វារ​ តែ​ជាង​នោះ​មិន​បើកទ្វារ​ទេ ។

បន្ទាប់​មក​មាន​ជាង​មួយ​ក្រុម​៥​នាក់​ដើរមក​តាម​ក្រោយ​​ឃើញ​ជន​មួយក្រុមគប់​ជញ្ជាំង​​ក៏​នាំគ្នារត់​ដេញ​តាម ទើប​​បណ្ដាល​ឱ្យ​មានការ​វាយតប់​រហូត​ត្រូវ​គេ​ចាក់និង​គប់​នឹង​ដុំ​ថ្ម​បណ្ដាល​ឱ្យ​បែកក្បាល ចំណែក​ក្រុម​​ជន​ដៃដល់​គេចខ្លួន​បាត់​អស់ ។ ក្នុង​ឧប្បត្ដិ​ហេតុនេះ​មាន​ក្រុមជាង​រង​របួស​​ចំនួន៥​នាក់ ក្នុង​នោះធ្ងន់​២​នាក់​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​៣​នាក់​ទៀតដែល​រង​របួស​​ស្រាលចូល​មន្ទីរពេទ្យ​លាង​របួស​ និង​រុំ​របួស ​ហើយ​ក៏ចេញ​មក​ឃ្លាំង​វិញ​ ។ អ្នក​រង​របួស​ធ្ងន់​​ទាំង​២នាក់​នេះ​ម្នាក់ឈ្មោះយ៉ា​ន យ៉ា​ត អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះរៀល ថា អាយុ​២៤​ឆ្នាំ ទាំង​អស់គ្នាមានស្រុក​កំណើត​​នៅ​ខេត្ត​ពោធិ៍​សាត់ ។ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​យុវជន​ជាជាង​កាត់​ការ៉ូ​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពេល​ផឹកស៊ី​ចាក់​ធុងបាស់​រាំ​លេង​នេះប្រហែលជា​បង្ក​ការ​រំខាន​ដល់​គេ​ក៏​មិនដឹង បានជា​ក្រុម​ជន​ទាំង​នោះ​មក​បង្កប​ញ្ហាជាមួយ​ពួក​​ខ្លួន ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​តាម​រក​ចាប់ខ្លួន​ជន​ដៃដល់ ៕