ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងហើយ! ជនជាប់ចោទ​ទាំង៤​ត្រូវ​ឱ្យទៅណា​…លើករណី​សម្លា.ប់ស្រីស្អាតរូប​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក កូយ សៅ កាលពីល្ងាច​ថ្ងៃ​ទី​៣ មេ​សា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួនមនុស្ស​៤​នាក់ក្នុង​ចំណោម​៦​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក កូយ សៅ កាលពីល្ងាច​ថ្ងៃ​ទី​៣
មេ​សា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួនមនុស្ស​៤​នាក់ក្នុង​ចំណោម​៦​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ការ​ស្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញថ្លែង​ថា អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ចំណែក​២​នាក់​ទៀត​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើកបរ​រថយន្ត​លោក ឡាយ វណ្ណៈ និង​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបម្រើ​ពី​បទ​លាក់បាំង​តម្រុយ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។ តាម​ដីកាឃុំខ្លួន លោក​ឡាយ វណ្ណៈ តម្រូវ​ឲ្យ​ឃុំ​នៅ​ពន្ធនាគារ PJ ។ ចំណែក​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹ​ម វុ​ធ
ដាក់​ពន្ធនាគារ​ព្រៃ​.​ស ។

ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​ គឺ​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នក​បើក​បរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ជា​អ្នកបម្រើ​ផ្ទះ​ជន​រង​គ្រោះ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ រីឯ​ពីរ​នាក់​ទៀត​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​មាន​ន័យ​ថា លើកលែង​ការ​ចោទប្រកាន់​មានឈ្មោះ ចាន់ រី ភេទ​ស្រី ជា​ប្រពន្ធ (​ជឹ​ម វុ​ធ​) អ្នកបម្រើ​ផ្ទះ​ជន​រង​គ្រោះ​និង​ឈ្មោះ តាក់ រតនា ហៅ ទុ​យ ជា​អ្នក​បើករថយន្ត​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ ។ លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និងលោក​ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ​។ ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពី​បទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ក្រមព្រហ្មទណ្ឌ បាន​ចែង​ថា មាត្រា​១៩៩ បទ​ឃាតកម្ម គឺ​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិត​ទុកជា​មុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម ។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ។មាត្រា​៥៣២ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុប​បំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅ​លើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើ​ជា​ឧបសគ្គ​ដល់​ការ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ការណ៍​ពិត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​រៀល ៕

អត្ថបទសរសេរ ដោយ