ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​គ្រោង​បើក​ការ​ហោះហើរ​ត្រង់​មក​ព្រះរាជាណាចក្រ​អច្ឆរិយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​តួ​ក​គី គ្រោង​នឹង​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​អ្នកទេសចរ​តួ​ក​គី ក៏​ដូច​ជា​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​ទៀត ។ នេះ​បើ​យោង​តាម​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ប្រធានរដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​តួ​ក​គី និង​សម្ដេច…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​តួ​ក​គី គ្រោង​នឹង​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​អ្នកទេសចរ​តួ​ក​គី ក៏​ដូច​ជា​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​ទៀត ។ នេះ​បើ​យោង​តាម​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ប្រធានរដ្ឋសភា បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​តួ​ក​គី និង​សម្ដេច ហេង សំ​រិ​ន ។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ លោក​ជំទាវ​អៃ​ដា អ៊ុ​ន​លុ (H.E.Ms.Ayda Unlu) នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​តួ​ក​គី បាន​ចាប់ផ្តើម​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​ទំនាក់ទំនង​នោះ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​តួ​ក​គី មាន​ភាព​រីក​ចម្រើន ។

លោក​ជំទាវ​បាន​បន្ត​ថា តួ​ក​គី​បាន​ផ្តល់​សារសំខាន់​ណាស់​រវាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក្នុង​នាម​លោកស្រី​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នឹង​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា និង​តួ​ក​គី ខិត​ជិត​គ្នា​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ។
លោក​ជំទាវ​បញ្ជាក់​ថា ៖« ក្នុង​អាណត្តិ​ការទូត​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​កិច្ច​សហប្រតិបត្តិការ ក៏​ដូច​ជា​ទំនាក់ទំនង​កម្ពុជា​-​តួ​ក​គី​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ ការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ឲ្យ​កាន់តែ​មានកា​រវិ​វត្ត​រីក​ចម្រើន ហើយ​តួ​ក​គី គឺជា​ដៃគូ​ល្អ​របស់​កម្ពុជា » ។

លោក​ជំទាវ​ក៏​បាន​លើក​ឡើង និង​គូសបញ្ជាក់​ចំពោះ​សម្តេច ហេង សំ​រិ​ន ថា ចំណុច​អាទិភាព​ដែល​ត្រូវធ្វើ គឺ​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កម្ពុជា ។ ទាំងនេះ​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ពាណិជ្ជកម្ម និង​វិស័យ​ផ្សេង​ទៀត ត្រូវ​បាន​លើកកម្ពស់ ។ ការ​បើក​ជើងហោះហើរ​នេះ ដោយសារ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ក្នុង​ប្រទេស​តំបន់​អាស៊ី ។
ក្នុង​ជំនួប​នោះ​ដែរ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​វត្តមាន​លោកស្រី​ទូត ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បញ្ជូន​មក​ធ្វើ​ជា​ទូត​ប្រចាំ​នៅ​កម្ពុជា ។ សម្តេច​បាន​សម្តែង​ក្តី​សង្ឃឹមថា វត្តមាន​លោក​ជំទាវ​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​កម្ពុជា និង​តួ​ក​គី រឹតចំណង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។

សម្តេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​តួ​ក​គី​និង​កម្ពុជា ក៏​ដូច​ជា​រវាង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មាន​ភាព​រីក​ចម្រើន ដែល​កត្តា​នេះ​បាន​ផ្តល់​នូវ​សន្តិភាព សន្តិសុខ ទាំង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ ។

សម្តេច ហេង សំ​រិ​ន បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ផ្តល់​សេចក្តី​សង្ឃឹមថា ក្នុង​អាណត្តិ​ថ្មី​របស់​លោកស្រី​ទូត​នៅ​កម្ពុជា នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ស្ថាប័ន​ក្រសួង​នានា​របស់​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​ទៀត » ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ស្នើ​ដល់​លោកស្រី​ទូត ជួយ​ជំរុញ​បន្ថែម​ទៀត​ក្នុង​ការ​លើកកម្ពស់ និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ​លើ​កសិកម្ម និង​ទេសចរណ៍​ផង​ដែរ ។ ជាង​នេះ​ទៀត សម្តេច​បាន​ស្នើ​ដល់​លោកស្រី​ជួយ​លើកទឹកចិត្ត​វិនិយោគិន និង​អ្នកទេសចរ​មក​កម្ពុជា​ឲ្យ​បាន​ច្រើន​ទៀត​ផង ។

សម្តេច ហេង សំ​រិ​ន ក៏​បាន​មាន​ប្រសាសន៍​ថា សម្តេច​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​លោកស្រី រហូត​ដល់​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ