ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មាន​គោលដៅ​ដាក់​ពន្ធ​លើ​ក្រុមហ៊ុនចិន

5 ឆ្នាំ មុន

ទីក្រុង Guangzhou ៖ សហរដ្ឋអាមេរិក​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ និង​ទប់ស្កាត់​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ថែម​ទៀត​។ ការ​សម្រេចចិត្ត​នេះ ធ្វើ​ឲ្យ​មានការ​ភ័យ​ព្រួយ​ថា អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក ។…

ទីក្រុង Guangzhou ៖ សហរដ្ឋអាមេរិក​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ និង​ទប់ស្កាត់​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ថែម​ទៀត​។ ការ​សម្រេចចិត្ត​នេះ ធ្វើ​ឲ្យ​មានការ​ភ័យ​ព្រួយ​ថា អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក ។

យោង​តាម​អ្នកវិភាគ​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​ចិន រួម​មាន ឧស្សាហ​កម្ម​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​, បច្ចេកវិទ្យា​ព័ត៌មាន និង​ថាមពល​ថ្មី អាច​ជា​គោលដៅ​នៃ​គម្រោង​ដាក់​ពន្ធ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។

ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​កន្លង​មកនេះ ក្រុមហ៊ុន​ផលិត​របស់​ប្រទេស​ចិន​ជា​ច្រើន ក៏​ទទួល​រង​សម្ពាធ​ពី​ផ្នែក​ខ្សែ​សង្វា​ក់​ផលិតកម្ម​ពិភពលោក​ផង​ដែរ ។

លោក Tang Guobao អនុប្រធាន​ក្រុមហ៊ុន Guangzhou Rusong Technology Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​សម្រាប់​ការ​ធ្វើ​ឧស្សាហកម្ម បាន​និយាយ​ថា ៖« ស្ថាន​ភាព​​នៅ​ពេល​នេះ គឺ​ពិបាក​រក្សា​គំនិត​សុទិដ្ឋិនិយម​ណាស់ » ។

លោក​បន្ត​ថា ប្រទេស​ចិន​មាន​ក្រុមហ៊ុន​ផលិត​ធំ​ជាងគេ​ផ្នែក​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហ​កម្ម ប៉ុន្តែ​ឧបករណ៍​ជា​ច្រើន​សម្រាប់​ម៉ាស៊ីន​ទាំងនេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង និង​សហភាព​អឺរ៉ុប ។ លោក​ថា ៖« យ៉ាង​ហោច​ណាស់ ក្នុង​អាជីវកម្ម​ម៉ាស៊ីន​ឧស្សាហកម្ម នឹង​គ្មាន​អ្នក​ណា​ឈរ​មើល​ទេ គឺ​មាន​តែ​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ប៉ុណ្ណោះ » ។

ជាមួយ​គ្នា​នេះ ប្រធាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ៖«​ការ​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ចិន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ។ ការ​បែងចែក​ពលកម្ម និង​ចែករំលែក​ប្រាក់​ចំណេញ គឺ​រួម​ទាំង​ក្រុមហ៊ុន​អា​មេ​រិ​ក​ផង​ដែរ » ។

ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Gao Feng អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ចិន បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ការ​ធ្វើ​ពាណិជ្ជកម្ម​វិញ ដោយ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ