ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន នាង​ចូល​ទិញ​សាច់​ជ្រូក​មួយ​ភ្លែត​សោះ សម្រេច​បាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ជ្រូក​ក្នុង​ផ្សារ​ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ រោងចក្រ​អា​មេ​រិ​ក​កាំ​ង​ជាប់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ជ្រូក​ក្នុង​ផ្សារ​ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ
រោងចក្រ​អា​មេ​រិ​ក​កាំ​ង​ជាប់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​មានឈ្មោះ សុ​ន ស្រី​ណេ​ត អាយុ​២៣​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ជម្រៅ ឃុំ​តាំ​យ៉ាប ស្រុក​ព្រែក​កប្បាស ខេត្តតាកែវ ។ បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FP-៩៨៦៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​ទើប​ចេញពី​ធ្វើការ​រោងចក្រ​ទៅ​ផ្សារ​នៅ​មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​មាន​មនុស្ស​ច្រើន​ពេក​នាង​បាន​ទៅ​បន្ទប់​ជួល​សិន​រួច​ត្រឡប់​មក​ទិញ​សាច់​ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​នៅ​មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​រោងចក្រ​ដោយ​ចាក់សោរ​.​ក​តែ​មិន​បាន​បិទ​សន្ទះ​ទេ ហើយ​ចូល​ទៅ​ទិញ​សាច់​ជ្រូក​រយៈពេល​ប្រមាណ​៧​នាទី​បាន​ទិញ​រួចរាល់​ហើយ​បាន​ត្រឡប់​ទៅ​កន្លែង​ទុក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់​ម៉ូតូ រូប​គាត់​បាន​សួរ​នៅ​ជិត​កន្លែង​កើតហេតុ​មាន​នារី​ម្នាក់​បានឃើញ​ជនសង្ស័យ​ម្នាក់​អាយុប្រមាណ​ជិត​៤០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ចេញ​ភ្លាម​ផង​ដែរ ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​មក​ពី​ធ្វើការ​ហើយ​មក​ទិញ​ម្ហូប​នៅ​មុខ​រោងចក្រ​ខាងលើ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ដែល​មាន​បញ្ហា​ឡើយ​តែ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ទីតាំង​ខាងលើ​តែងតែ​បាត់​ម៉ូតូ​ជា​ច្រើន​លើក​មក​ហើយ​ពេល​ខ្លះ​មួយ​ថ្ងៃ​បាត់​អស់​២​គ្រឿង​ក៏​មាន​ដែរ ។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា លួច​នោះ​លួច​ដល់​ហើយ​សឹង​រាល់ថ្ងៃ ហើយ​សមត្ថកិច្ច​មិន​ដែល​ចាត់វិធានការ​ចាប់​ជនសង្ស័យ​បាន​ម្តងណា​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត និង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ