ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ពេក​ឆ្លង​ផុត​រ៉ា​រទេះភ្លើង​ទៅ​ជល់​កន្លែង​លក់​សាំង​ឆេះ​ខ្ទេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​ក្នុង​ល្បឿន​លឿន​ឆ្លង​ផុត​រ៉ា​រទេះភ្លើង​បាន​បន្តិច​ក៏​រេ​ចង្កូត​ទៅ​បុក​កន្លែង​លក់​សាំង​ដប​នៅ​មុខ​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ដួល​កំពប់​ឆាបឆេះ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង សំណាងល្អ​ម្ចាស់ផ្ទះ​រួម​នឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា​ទើប​រលត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ហាង​សាច់​គោ​អាំង​១៦៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​ក្នុង​ល្បឿន​លឿន​ឆ្លង​ផុត​រ៉ា​រទេះភ្លើង​បាន​បន្តិច​ក៏​រេ​ចង្កូត​ទៅ​បុក​កន្លែង​លក់​សាំង​ដប​នៅ​មុខ​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ដួល​កំពប់​ឆាបឆេះ​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង សំណាងល្អ​ម្ចាស់ផ្ទះ​រួម​នឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា​ទើប​រលត់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ហាង​សាច់​គោ​អាំង​១៦៨ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ណៃ​ហត ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ជាតិ​លេខ​៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ​ណៃ​ហត​បើក​លឿន​ឆ្លងផ្លូវ​រ៉ា​រទេះភ្លើង​អត់​បាន​បន្ថយល្បឿន​នោះ​ទេ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​កន្លែង​លក់​សាំង​ដប​បណ្តាល​ឲ្យ​ដួល​ដប​សាំង​នៅ​មុខ ផ្ទះ​កន្លែង​លក់​សាំង​នោះ​នោះ​ធ្វើ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ឆ្លង​រាលដាល​ឆេះ​ម៉ូតូ​បង្ក​ទៀត ភ្លាម​ៗ​នោះ​ដែល​ម្ចាស់ផ្ទះ​រួម​នឹង​សមត្ថកិច្ច​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​អស់​មួយ​បំពង់​ហើយ​ត​ទុយោ​ទឹក​បាញ់​ទើប​រលត់​អស់ទាំង​ស្រុង ទម្រាំ​តែ​អណ្តាតភ្លើង​រលត់​បាន​ឆេះ​ខូចខាត​ម៉ូតូ​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ម្ចាស់​ម៉ូតូ​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​អី​នោះ​ឡើយ រីឯ​អ្នកលក់​សាំង​ក៏​មិន​មាន​រង​របួស​ដែរ ព្រោះ​ដប​សាំង​ដួល​នៅ​លើ​ថ្នល់​មុខ​ផ្ទះ មិន​បាន​ខ្ទាត​ចូល​ក្នុងផ្ទះ​លក់​ចាបហួយ​ទេ កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​ទេ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​បាន​ឲ្យ​ម្ចាស់​ម៉ូតូ​យក​ម៉ូតូ​ទៅ​ជួសជុល​ដោយ​ខ្លូ​ន​ឯង​ចុះ​ដោយ​មិន​ទាមទារ​សំណង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ