ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមកីឡា​បាល់ទះ​សិស្សសាលា​បឋម ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ថ្នាក់​ជាតិ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​យោង​តាម​លោក កែវ ឡាយ ប្រធាន​មន្ទី​អប់រំ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហោះ​តាម​សា​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃ​ទី​៣ មេ​សា ២០១៨​នេះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​យោង​តាម​លោក កែវ ឡាយ ប្រធាន​មន្ទី​អប់រំ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហោះ​តាម​សា​តេ​ឡេ​ក្រាម នៅ​យប់​ថ្ងៃ​ទី​៣ មេ​សា ២០១៨​នេះ​ថា ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​រួច​មក ប្រតិភូ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ទៅ​ទទួល​ក្រុមកីឡា​បាល់ទះ​សិស្ស សាលា​បឋម​សិក្សា កំពង់​សិលា វិល​ត្រលប់​មក​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ នៅ​ខេត្តបាត់ដំបង ដែល​ទទួល​បាន​ពាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​។

ឯកឧត្ដម យន្ត មីន អភិបាលខេត្ត​បាន​ផ្តល់​រង្វាន់​ជូន​១.០០០.០០០​រៀល​(​មួយ​លាន​រៀល​) និង​មន្ទីរ​អប់រំ​ក៏​បាន​ផ្តល់​ជូន​១.០០០.០០០​រៀល​(​មួយ​លាន​រៀល​)​ដែរ ដល់​ក្រុមកីឡា​ជា​ការ​លើកទឹកចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ