ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ក្មេង​ទំនើង​៦​នាក់ ដែល​យក​ដុំ​ថ្ម​គប់​រថយន្ត​កំពុង​ធ្វើ​ដំណើរ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ចំនួន​២​ស្រុក​គឺ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ បាន​សហការ​គ្នា​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង នៅ​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ ដែល​ក្រុម​ក្មេង​ទាំងនេះ​ជា​មុខសញ្ញា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​។…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ចំនួន​២​ស្រុក​គឺ​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ បាន​សហការ​គ្នា​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប​ចាប់ខ្លួន​ក្រុម​ក្មេង​ទំនើង នៅ​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ ដែល​ក្រុម​ក្មេង​ទាំងនេះ​ជា​មុខសញ្ញា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​។ ក្រោយ​កើត​នូវ​ហេតុការណ៍​នេះ​មាន​ក្រុម​ក្មេង​ទំនើង​បាន​ពួនស្ទាក់​ចាំ​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១៥៦D​បណ្តាល​បែក​កញ្ចក់​រង​របួស​យ៉ាងដំណំ​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​ម្នាក់​នោះ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូ​រី សហការ​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជា​បន្តបន្ទាប់​យក​មក​សាកសួរ ចំនួន​៦​នាក់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បានឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៦D ក្នុងភូមិ​សាស្ត្រ​ក្បែរ​វត្ត​ស្រមោច ស្ថិត​នៅ​ភូមិ​ស្រមោច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំប្រទល់​ស្រុក​មង្គល​បូ​រី មាន​ក្រុម​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ពី​៦​ទៅ​៨​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ​បណ្តាល​ឱ្យ​ត្រូវ​រង​របួស​ម្នាក់​។ ក្រោយ​ពី​កើតហេតុ​នោះ​ហើយ​ជន​រង​គ្រោះ បាន​បង្ហោះ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ព័ត៌មាន​នោះ​ក៏​លេចឮ​ដល់​ស្នងការ​នគរ បាល​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម​។ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ចាត់​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត ហើយ​ក៏​កំណត់​បាន​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​បង្ក​នោះ​។

កម្លាំង​នគរបាល​ឈាន​ដល់​ការ​ចាប់ខ្លួន​៦​នាក់ ចំណែក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។ លោក​វរសេនីយ៍ទោ មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រាប់​ឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៦​នាក់​នោះ​ពួក​គេ​រស់នៅ​ក្នុងស្រុក​មង្គល​បូ​រី និង​នៅ​ស្រុក​ព្រះនេត្រព្រះ ស្ថិត​នៅ​ក្បែរ​ភូមិសាស្ត្រ​បង្កហេតុ​ខាងលើ​។ បើ​តាម​ចម្លើយ​សារភាព​ពី​ក្រុម​ក្មេង​ទាំងនោះ​គឺ​ដោយសារ​តែ​ពួក​គេ​ផឹកស្រា​ស្រវឹង ក៏​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​លេង​។ ក្រុម​ក្មេង​ទំនើង​ខាងលើ​ក្នុង​ចំណោម​ពួក​គេ​៦​នាក់​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ស្រាវ​ជ្រា​រក​វ​ឃើញ​ជនសង្ស័យ​២​នាក់​ជា​អ្នក​ដៃដល់ ចំណែក​៤​នាក់​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​នោះ​ទេ​។ ចំពោះ​កម្លាំង​នគរបាល​ចាប់​បញ្ជូន​២​នាក់​ជា​ជន​ដៃដល់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​។ ដោយឡែក​៤​នាក់​ទៀត​ត្រូវ​បាន​អប់រំ​កែប្រែ​ធ្វើ កិច្ចសន្យា​ដោះ​លែង​ទៅ​ផ្ទះ​វិញ​។ ចំណែក​បក្ខពួក​២​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​ក៏​ជា​មុខសញ្ញា ជន​ដៃដល់​នោះ​ផង​ដែរ​សមត្ថកិច្ច​កំពុង​បន្ត ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ