ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែឃើញ​មុខ​មិន​បាន​ប៉ុន្មាន​ម៉ោង​សោះ បែរជា​ក្លាយជា​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទើបតែ​មក​ធ្វើការ​នៅ​ថៃ​ត្រឡប់​មក​វិញ ហើយ​ទិញ​ស្រា​ផឹក​ជា​មួយ​មិត្តភក្តិ​ស្រាប់តែ​ស្លាប់​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១.៥៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្នុងភូមិ​បុ​ទុម​កើត ឃុំ​រុងរឿង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ទើបតែ​មក​ធ្វើការ​នៅ​ថៃ​ត្រឡប់​មក​វិញ ហើយ​ទិញ​ស្រា​ផឹក​ជា​មួយ​មិត្តភក្តិ​ស្រាប់តែ​ស្លាប់​តែ​ម្តង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១.៥៥​នាទី​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្នុងភូមិ​បុ​ទុម​កើត ឃុំ​រុងរឿង ស្រុក​ស្ទោង ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខ ឡេ​ក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សៀម​ពាយ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ។

លោក​អធិការ​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​បាន​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​បង​បង្កើត​ក្នុង​ភូមិ​បុ​ទុម​កើត ឃុំ​រុងរឿង ស្រុក​ស្ទោង ។ ហើយ​បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ សុខ ភា​ច អាយុ​៣៣​ឆ្នាំ ត្រូវជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នៅ​ល្ងាច​ថ្ងៃ​ទី​២ មេ​សា ជន​រង​គ្រោះជា​ប្អូនប្រុស​នាង​មក​ពី​ធ្វើការ​នៅ​ថៃ ហើយ​បាន​ទៅ​ដល់​ផ្ទះ​របស់​គេ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ទីនោះ លុះដល់​ម៉ោង​ប្រហែល​​​៨​យប់ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​នាង​ជា​បង ជាមួយ​មិត្តភក្តិ និង​ទិញ​ស្រា​កន្លះ​កេស​ទៀត​មក​ផឹក​តែ​២​នាក់ ។ ពេល​ផឹក​អស់​មួយ​កំប៉ុង ជន​រង​គ្រោះ​ប្រាប់​ថា «គេ​ងងុយដេក​» ថា​ហើយ​ក៏​ប្រះ​ខ្លួន​ដេក​មុន​ទៅ ចំណែក​មិត្តភក្តិ​គេ​នោះ​ក៏​ប្រះ​ខ្លួន​ដេក​ក្បែរ​គ្នា​ដែរ លុះដល់​ម៉ោង​ប្រហែល​១១​និង​៥០​នាទី​យប់ ជន​រង​គ្រោះ​ចេះ​តែ​ននៀល​ចុះឡើង​ៗ លឺ​សំលេង​គ្រឿ​ក​ៗ នាង​ក៏​សួរ​ថា «​អា​អូន​កើត​អី​ស្រវឹងស្រា​មែន​ទេ?» ពេល​នោះ​ជន​រង​គ្រោះ​តប​វិញ​ថា «​អត់​ស្រវឹង​ទេ​» ហើយ​ក៏​ងាក​មុខ​ចេញ បន្ទាប់​មក​ក៏​លឺ​សំលេង​​អ៊ូ​ស​ៗ​បី​ដង​ក៏​បាត់​មាត់​ឈឹង​តែ​ម្តង ឃើញ​ប្អូន​មាន​សភាព​មិន​ស្រួល នាង​ក៏​ហៅ​ឪពុក​ម្តាយក្មេក​ជួយ​មើល​ផង តែ​អនិច្ចា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេ​សា សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ​សព​ពុំ​មាន​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ ទើប​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ គឺ​បណ្តាល​មក​ពី​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​ក៏​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ